ភ្នំពេញ៖ គម្រោងមជ្ឈមណ្ឌល Sino Plaza បានបោះទុនក្នុងតម្លៃប្រមាណជាង ២ រយលានដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយសេចក្តីប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ ខណៈដែលមជ្ឈមណ្ឌល សាយណូផ្លាហ្សា បានបើកសម្ភោធន៍ ជាផ្លូវការនៅភ្នំពេញ ដ៏ឱឡារិក នៅក្នុងសណ្ឋាគារសូហ្វីតែល។
មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាបណ្ដុំអគារទីក្រុងក្នុងស្រុក ធំបំផុតនាពេលបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលគម្រោងនេះបង្កើតឡើងដោយក្រុមហ៊ុន CYTS នៅប្រទេសចិន សហការជាមួយក្រុមហ៊ុន Natural Lucky Real Estate។
គួរជម្រាបថា មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាអគារដែលមានការប្រមូលផ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយប្រាំ អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងរោងភាពយន្តជាដើម។ ក្នុងនោះរួមមាន អគារកម្ពស់ ៤២ជាន់មានចំនួនពីរអគារ ជាអគារស្នាក់នៅ ហើយអគារ ៣៦ជាន់ផ្សេងទៀតរួមមានទាំង សណ្ឋារគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារកម្ពស់ ៤៣ជាន់មួយផ្សេងទៀតមានដូចជា ការិយាល័យ និងខុនដូ៕
http://business-cambodia.com/