MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ ដឹកនាំប្រតិភូសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមតាំងពិព័រណ៍ Smart City Safe City នៅប្រទេសថៃ Posted Date : 20-11-2017

លោកឧកញ៉ា លី ហួរ ប្រធានសមាមគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំប្រតិភូសមាមគ អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ប្រមាណ៣០នាក់ អញ្ជើញទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ ស្តីពី «ស្មាតស៊ីធី សេហ្វស៊ីធី Smart City Safe City ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាប្រទេសថៃ។ សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាសមាគមមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកវិនិយោគិនឆ្នើម និងក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូជាដើម។ សមាគមនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ហើយមកដល់បច្ចុប្បន្ន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានសមាជិកសរុបជាង៤០ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូ៕

Posted Date : 20-11-2017