គម្រោងទីក្រុងរណបបៃតង ឧទ្យាន Le Urban Eco Park ដំបូងគេនៅកម្ពុជា ចាប់បើកលក់ជាផ្លូវការហើយ បន្ទាប់ពីពិធីប្រកាសសម្ពោធកាលពីម្សិលមិញនេះ នៅសណ្ឋាគារ Raffles Le Royal ក្រោមអធិបតីឯកឧត្ដមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងវត្តមានរបស់អ្នកជំនួញរាប់សិបនាក់។
ទីក្រុងរណបបៃតងដែលមានតម្លៃវិនិយោគ ២០ លានដុល្លារមួយនេះ ជាគម្រោងរបស់ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន CIAC Investment របស់សិង្ហបុរី ដោយមានលក្ខណៈពិសេសខុសគ្នាមិនធ្លាប់មាន គឺ៣០%នៃផ្ទៃដី នឹងត្រូវដាំដើមឈើ ឬរក្សាទុកជាបៃតងសម្រាប់ធ្វើជាឧទ្យានសាធារណៈ កន្លែងកម្សាន្ត និងលម្ហែកាយ។
លោក Kelvin Chua ប្រធានផ្នែកលក់ និងទីផ្សាររបស់ Le Urban Eco Park បានថ្លែងថា៖ “យើងបង្កើតឧទ្យាននេះឡើង ដើម្បីលើកទឹកចិត្តដល់សហគមន៍ឲ្យមានស្មារតីយកចិត្តទុកដាក់លើបរិស្ថានល្អ និងផ្ដល់បរិយាកាសរស់នៅ និងធ្វើការប្រកបដោយសុខភាពល្អ។ យើងបានរក្សាទុកតំបន់បៃតងជាង ៣០% សម្រាប់ធ្វើជាឧទ្យានសាធារណៈ កន្លែងកម្សាន្ត និងលម្ហែកាយ”។
ស្ថិតលើបណ្ដោយផ្លូវជាតិលេខ៣ និងត្រូវពេលធ្វើដំណើរ១៥នាទី ពីព្រលានយន្តហោះ ពោធិចិនតុង និង៣០នាទី ពីទីក្រុងភ្នំពេញ គម្រោងដែលមានផ្ទៃដីសរុប ១៨ ហិកតា មួយនេះ ចែកជា ៣ ផ្នែកសំខាន់ៗ៖
១. តំបន់ស្នាក់នៅ៖ អគារខុនដូ៦ជាន់ មានប្រភេទបន្ទប់១ (៤៨.៥០០ដុល្លារ) និងបន្ទប់២ (៩៧.០០០ដុល្លារ) ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយបំពាក់បំពាក់អំពូល LED ស៊ីភ្លើងតិច ទ្វារមាន Smart Lock គ្រឿងសង្ហារិមគិតជាទឹកប្រាក់៥០០០ដល់១០.០០០ដុល្លារជាស្រេច ខណៈដែល ជុំវិញអគារព័ទ្ធទៅដោយទិដ្ឋភាពពណ៌បៃតងបែបធម្មជាតិ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងការរស់នៅក្នុងក្ដីស្រមៃ។ ៤ខែទៀត ខុនដូនេះ នឹងបញ្ចប់ការសាងសង់ហើយ។
២. តំបន់ពាណិជ្ជកម្ម៖ អគារផ្ទះល្វែងអាជីវកម្ម (Shop House) ជាច្រើន មានដាក់លក់ក្នុងតម្លៃចាប់ពី ៤៩.៩៩៩ដុល្លារ។ ការសាងសង់នៅបញ្ចប់នៅឆ្នាំក្រោយនេះ។
៣. តំបន់ឧស្សាហកម្ម៖ អគារឧស្សាហកម្ម ត្រូវបានសាងសង់ និងប្រតិបត្តិការ ដើម្បីពង្រឹងដល់ការសន្សំសំចៃការចំណាយលើថាមពលរហូតដល់៧០% និងបំពាក់បច្ចេកវិទ្យាទំនើបដើម្បីធានានូវការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ជុំវិញ និងកណ្ដាលរោងចក្រ មានលម្អដោយសួនច្បារបៃតង។ អគារឧស្សាហកម្មរបស់ Eco Park ទទួលបានពានរង្វាន់ Green Mark Gold Certification តាមរយៈ BCA (អាជ្ញាធរអគារ និងការសាងសង់) ដែលប្រតិបត្តិការក្រោមក្រសួងអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរី។
អ្នកក៏អាចបង់រំលស់ជាមួយធនាគារ Maybank ដែលជាដៃគូសហការជាមួយក្រុមហ៊ុន CIAC Investment ផងដែរ។
CIAC Investment Limited ជាសាសាខាក្រុមហ៊ុន Ocean Sky Investment Pte Ltd. ប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះ មានបទពិសោធន៍ជាង២០ឆ្នាំលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មនៅកម្ពុជា និងអភិវឌ្ឍដោយបានគិតគូរពីបញ្ហាបរិស្ថាន ដើម្បីធានានូវនិរន្តរភាពនៃបរិស្ថានល្អសម្រាប់តំបន់អភិវឌ្ឍន៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលវិបសាយ www.leurban.com។
សម្រាប់ផ្នែកលក់ និងជួល សូមទាក់ទង៖ Mr. Lee Sales and Marketing 012 444 030 leurban.ecopark@gmail.com
http://news.sabay.com.kh/article/735531#pk_campaign=fb#pk_kwd=735531