នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩ : 00 ព្រឹក នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលដឹកនាំដោយ លោកឧកញ៉ា លី ហួរ ជាប្រធានសមាគម ព្រមទាំងសមាជិក-សមាជិកា។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្របសម្រួលភាពរាំងស្ទះផ្សេងៗ ជូនសមាជិកជាអ្នកអភិវឌ្ឍន៍លំនៅឋាន ជាមួយភាគីពាក់ព័ន្ធផ្សេងៗ។ ក៏ដូចនេះផងដែរ លោក ឧកញ៉ា លី ហួរ ប្រធានសមាគម បានបង្កើតជាវេទិកាពិភាក្សារវាង អ្នកអភិវឌ្ឍន៍លំនៅឋាន និង អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យក្នុងព្រះរាជណាចក្រកម្ពុជា។