MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
​​ឧកញ៉ា លី ហួរ​៖ បរិយាកាស​ដ៏​ល្អ​នៃ​ការបោះឆ្នោតជាតិ បាន​បន្ថែម​ជំនឿ​ចិត្ត​ដល់​ប្រជាជន អាជីវករ ពាណិជ្ជករ ព្រមទាំង​វិនិយោគិន នៅ​កម្ពុជា Posted Date : 10-08-2018

(​ភ្នំពេញ​)៖ បរិយាកាស​ដ៏​ល្អ​នៃ​ការបោះឆ្នោតជាតិ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​បន្ថែម​ជំនឿ​ចិត្ត​ដល់​ប្រជាជន អាជីវករ ពាណិជ្ជករ ព្រមទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ នៅ​កម្ពុជា​។​ នេះបើតាម​លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា។

​ក្នុង​​លិខិត​​អបអរសាទរ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ លោក​ឧកញ៉ា លី ហួរ បាន​លើក​ឡើងថា “​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឃើញថា មាន​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់ រហូតដល់​ជាង ៨០% បាន​អនុវត្ត​សិទ្ធិ​ចូលរួម​បោះឆ្នោតជាតិ ប្រកបដោយ​ឆន្ទៈ ទទួលខុសត្រូវ​ខ្ពស់ ដោយ​ភាពជឿជាក់ ដោយ​សេចក្តី​រីករាយ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​នៃ​ម្ចាស់​ប្រទេស ដែលមាន​ឯករាជ្យ និង​អធិបតេយ្យ​។ ការបោះឆ្នោតជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អប្រសើរ ដោយ​រលូន ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហិង្សា និង​គ្មាន​ការបំភិតបំភ័យ​”​។​

​ក្នុង​លិខិត​ដដែល លោក​ឧកញ៉ា លី ហួរ បន្ថែមថា “​យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត គោរព​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ជ័យជំនះ​បន្តទៀត​របស់​សម្តេច​តេ​ជោ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ជ័យជំនះ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពចាស់ទុំ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ក៏បាន​បង្ហាញ​ជ័យជំនះ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​បន្តទៀត​របស់​ប្រជាជន​កម្ពុជា ធានា​ប្រក្រតីភាព​សង្គមជាតិ​ទាំងមូល ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍន៍ ប្រកបដោយ​កិត្តិយស​”​។​

​លោក​ឧកញ៉ា លី ហូរ បាន​គូសបញ្ជាក់ថា “​បរិយាកាស​ដ៏​ល្អ​នៃ​ការបោះឆ្នោតជាតិ​នេះ ក៏បាន​បន្ថែម​ជំនឿ​ចិត្ត​កាន់តែ​មុតមាំ​ថែមទៀត​ដល់​ប្រជាជន អាជីវករ ពាណិជ្ជករ ព្រមទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ឲ្យ​កាន់​តែមាន​ជំនឿ​ចិត្តខ្លាំង​ឡើង ចំពោះ​សុខសន្តិភាព ស្ថេរភាព​ដ៏​រឹងមាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​អគ្គ​មគ្គុទេសក៍​”​។​

​សូម​រម្លឹកថា លទ្ធផល​បឋម​នៃ​សំឡេងឆ្នោត ដែល​គណបក្សនយោបាយ​ទាំង ២០ ទទួលបាន ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា មាន​ប្រជាជន​កម្ពុជា ជា​អ្នកបោះឆ្នោត​ចំនួន ៨២,៨៩% បាន​ចេញទៅ​បោះឆ្នោត​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត ៤.៨៧៥.១៨៩ សំឡេង ស្មើនឹង ៧៦,៧៨% នៃ​ចំនួន​សំឡេងឆ្នោត​សរុប ៦.៣៤៩.៣៨៩ សំឡេង​។​

​ចំនួន​អ្នកបោះឆ្នោត​ដ៏​ច្រើន​លើសលប់ បាន​ចេញទៅ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ សបញ្ជាក់​ថា ប្រជាជន​កម្ពុជា ត្រូវការ​សន្តិភាព និង​ការអភិវឌ្ឍន៍ ជាពិសេស​ប្រជាជន​កម្ពុ​ជាជាង ៧៦% នៃ​ចំនួន​អ្នកបោះឆ្នោត បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មានន័យថា ប្រជាជន​កម្ពុជា បន្ត​គាំទ្រ និង​ទុកចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ដឹកនាំ អភិវឌ្ឍន៍ និង​ថែរក្សា​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​បន្តទៀត​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏ត្រូវ​បាន​ក្រុម​អ្នកសង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ ជិត ១០​ម៉ឺន​នាក់ មកពី​អង្គការ​សមាគម​ក្នុងស្រុក​ជាង ៩០០ និង​មកពី​ប្រទេស​ចំនួន ៥២ នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​គណបក្សនយោបាយ ដែល​ចូលរួម​ការបោះឆ្នោត បាន​វាយតម្លៃ ដាច់ដោយឡែក​ពីគ្នា​ថា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕​