MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក​ឧកញ៉ា លី ហួរ ជាប់ឆ្នោត បន្ត​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន អាណត្តិ​ទី​២ ឆ្នាំ​២០១៩-​ឆ្នាំ​២០២១ Posted Date : 14-01-2019

លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបាន​ជាប់ឆ្នោត បន្ត​ធ្វើជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន សម្រាប់​អាណត្តិ​ទី​២ ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ ការបោះឆ្នោត​ជ្រើសតាំង​លោក​ឧកញ៉ា លី ហួរ បន្ត​ធ្វើជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន សម្រាប់​អាណត្តិ​ទី​២ បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ក្នុង​មហាសន្និបាត លើក​ទី​២ និង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សមាគម អាណត្តិ​ទី​២​។​

​តាម​លក្ខន្តិកៈ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន អាច​កាន់តំណែង បាន​ពីរ​អាណត្តិ​។ ក្នុង១​អាណត្តិ មាន​រយៈពេល៣ឆ្នាំ​។

​បន្ទាប់ពី​ជាប់ឆ្នោត ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា សម្រាប់​អាណត្តិ​ទី​២ លោក​ឧកញ៉ា លី ហួរ បានដាក់​ចេញ​នូវ​ទិសដៅ និង​ផែនការយុទ្ធសាស្ត្រ ៧​ចំណុច ដូចតទៅ​៖
១-​ពង្រីក​កិត្យានុភាព របស់​សមាគម ឲ្យ​អ្នកវិនិយោគ​សំណង់ក្នុងស្រុក និង​អន្ដរជាតិ បាន​ស្គាល់​កាន់តែខ្លាំង​។​
២-​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​សំណង់​លំនៅឋាន​ថ្មីៗ ចូល​ជា​សមាជិកសមាគម ឲ្យ​បានជា​អតិបរិមា​។​
៣-​បង្កើត​វេទិកា​ធុរកិច្ច​ក្នុងស្រុក​សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនងជាមួយ​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ទាំង​ក្របខណ្ឌ​សមាគម និង​សមាគម ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ក្នុងស្រុក និង​អន្ដរជាតិ ។​

៤-​ពង្រឹង​ផ្ទៃក្នុង​សមាគមឲ្យ​កាន់តែ​រឹងមាំ តាមរយៈ​ការរៀបចំ​ប្រជុំ​ផ្ទៃក្នុង ធ្វើ​សន្និបាត​វិសាមញ្ញ ពិភាក្សា​ពី​បញ្ហា​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការវិនិយោគ​របស់​សមា​ជិ​ក​-​សមាជិកា​។​

៥-​បង្កើត​យន្ដការ​ភាពជា​ដៃគូ​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដែលមាន​ភាគី​ពាក់ព័ន្ធ និង​ទទួលខុសត្រូវ តាម​វិស័យ​នីមួយៗ ដូចជា​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ អគ្គនាយដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ស្ថាប័ន​មួយចំនួនទៀត​។​

៦-​បង្កើត​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទិន្នន័យ​អចលនទ្រព្យ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​។​

៧-​រៀបចំ​ដំណើរ​ទស្សនកិច្ច កិច្ចប្រជុំ ចូលរួម​សន្និបាត ជូន​សមាជិក​-​សមាជិកា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​គ្រប់គ្រង​សំណង់​ថ្មីៗ នៅក្នុង​តំបន់ និង​អន្ដរជាតិ​។​

​សូម​រម្លឹកថា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានរៀបចំ​មហាសន្និបាត លើក​ទី​២ និង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សមាគម អាណត្តិ​ទី​២ នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​
​ពិធី​បើក​មហាសន្និបាត​នេះ បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧក​ញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ព្រមទាំង​អនុប្រធាន និង​សមាជិក​សមាជិកសមាគម​។ ក្នុងនោះ ក៏មាន​វត្តមាន​របស់​លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ទទួលបន្ទុក​គណៈកម្មាធិកា​រ​ចំពោះ​កិច្ច​ផងដែរ​។

​ពិធី​បិទ​មហាសន្និបាត លើក​ទី​២ នា​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ក៏មាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ក្នុង​អាណត្តិ​ទី​១ ក្រោម​ការដឹកនាំ​របស់​លោក​ឧកញ៉ា លី ហួរ បានសម្រេច​ការងារ​ច្រើន ក្នុងនោះ​មាន​ទាំង​ការទទួលបាន​ពានរង្វាន់​កម្រិត​អាស៊ាន និង​បាន​ចូលរួម​អភិវឌ្ឍ និង​លើកកម្ពស់​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​-​សំណង់ នៅ​កម្ពុជា​ផងដែរ​៕