ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន និងសមាជិក សមាគម ប្រជុំពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីដាក់សំណើសុំរកដំណោះស្រាយតាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធលើការអភិវឌ្ឍន៍លើវិស័យសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងដែនដី។