MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចាប់ដៃ​ជាមួយ​សមាគម​អចលនទ្រព្យ​ចិន​ Posted Date : 13-08-2019

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានអនុញ្ញាត​អោយ​លោក Wang Huimin អនុប្រធាន​សមាគម​អចលនទ្រព្យ​ចិន ដឹកនាំ​ក្រុមការងារ ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ពី​បញ្ហា​មួយចំនួន​។ ការជួបប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។

​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រវាង​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​អនុប្រធាន​សមាគម​អចលនទ្រព្យ​ចិន នាពេលនេះ បាន​ផ្តោត​សំខាន់​លើ​ការងារ​សំខាន់ៗ រួមមាន​៖
១/ បង្កើត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នឹង​គ្នា រវាង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​សមាគម​អចលនទ្រព្យ​ចិន
២/ ស្វែង​យល់ដឹង​ទៅវិញ​-​ទៅមក អំពី​គោលនយោបាយ​ច្បាប់​អចលនទ្រព្យ និង​ច្បាប់​នានា​
៣/ អនុវត្ត​វេទិកា​ជំនួញ និង​អញ្ជើញ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ទៅ​ចូលរួម​ការតាំងពិព័រណ៍ នៅ​ប្រទេស​ចិន ខេត្ត​ក្វាង​ចូ​វ​​
៤/ បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ធ្វើ​វេទិកា សម្រាប់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហគ្រិនភាព​។​

​សូម​រម្លឹកថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​។ ក្នុងនោះ អ្នកវិនិយោគ​ចិន​ជាច្រើន ក៏បាន​ចូលមក​បោះទុន​នៅ​កម្ពុជា ពិសេស​ផ្នែក​អចលនទ្រព្យ សាងសង់​អគារ​ខ្ពស់ៗ ជាដើម​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ក្នុង​ឆ្នាំ​២០១៨ ការវិនិយោគ​លើ​វិស័យ​សំណង់ នៅ​កម្ពុជា មាន​ទំហំ​ប្រហាក់ប្រហែល ៥៧៥៥ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ គឺមាន​ការកើនឡើង ២៥,៥៥%​។​

​ដោយឡែក ក្នុង​រយៈពេល ៤ ខែ ក្នុង​ឆ្នាំ​២០១៩ គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ទុនវិនិយោគ​វិស័យ​សំណង់ មាន​ប្រមាណ ២៧៤២ លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ គឺមាន​កំណើន​ទុនវិនិយោគ​ជាង ៦៧,៣៧%៕​