នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក-សមាជិកា ចូលរួមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ “ស្តីពីការគ្រប់គ្រងស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការចូលរួមពីអគ្គនាយកដ្ឋានពន្ធដា អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា។
ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល បានស្នើសុំដល់អង្គប្រជុំជួយសហការ និងផ្តល់ព័ត៌មានជាក់លាក់អំពីស្ថានភាពអចលនទ្រព្យ ហើយក្រសួងនឹងចូលរួមជួយដោះស្រាយបញ្ហាអោយបានទាន់ពេលវេលា។