MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រសួង​រៀបចំ​ដែនដី នឹង​ចាត់​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​គម្រោង Gold Tower42 ខណៈ​អ្នក​ជំនាញ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ Posted Date : 15-09-2016

ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​នឹង​ចាត់​វិធានការ​ក្តៅ​លើ​អ្នក​វិនិយោគ​អគារ Gold Tower 42 ដែល​បាន​ផ្អាក​ការ​សាងសង់ និង​បាន​សន្យា​បន្ត​ការ​សាងសង់​បន្ត​គម្រោង​នេះ​ជា មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ជាក់​ស្តែង​នៅ​តែ​មិន​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។

គម្រោង​អគារ​នេះ​បាន​ក្លាយ​ជា​អគារ​ខ្មោច គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១០ កន្លង​មក​ ដោយ​មិន​បាន​ធ្វើ​សកម្មភាព​សាងសង់​អ្វី​ឡើយ បន្ទាប់​ពី​អគារ​នេះ​បាន​សាងសង់​ចប់​ដល់​ជាន់​ទី​៣២ នៅ​ក្នុង​គម្រោង ​សាងសង់​កម្ពស់​៤២​ជាន់​ របស់​ខ្លួន​។ អគារ​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន YUNWOO និង​សាងសង់​ដោយ​ក្រុមហ៊ុន HANIL Real Estate​។

លោក ប៉ែន សុផល រដ្ឋលេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ពេល​ចូលរួម​ពិព័រណ៍​សំណង់​នៅ​កោះ​ពេជ្រ កាល​ពី​ចុង​សប្តាហ៍​មុន​ថា ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​ណែនាំ​ឲ្យ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន​នេះ មក​ពិភាក្សា​គ្នា​បន្ត​ ដើម្បី​ដាក់​ផែនការ​សកម្មភាព​នៅ​ក្នុង​សប្តាហ៍​នេះ ព្រោះ​កន្លង​មក​ក្រុមហ៊ុន​ធ្លាប់​បាន​សន្យា​ថា នឹង​បន្ត​អភិវឌ្ឍ​គម្រោង​នេះ​។

លោក​បន្ត​ថា​ ៖ «​តាម​ព័ត៌មាន​គឺ​គាត់​មាន​ដៃគូ​ថ្មី ដើម្បី​សាង​សង់​គម្រោង​នេះ​ជា​បន្ត​»​។

នៅ​ពេល​សួរ​សំណួរ​ថា ​ប្រសិន ជា​គម្រោង​នេះ​នៅ​តែ​មិន​បន្ត​អភិវឌ្ឍ តើ​ក្រសួង​នឹង​ចាត់​វិធានការ​បែប​ណា​?

លោក ប៉ែន សុផល បាន​បញ្ជាក់​ថា​ ៖ «​ក្រសួង​មាន​ក្រប​ខ័ណ្ឌ​ច្បាប់​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​អគារ​នេះ​បញ្ចប់ ប៉ុន្តែ​ជា​គោល​ដៅ​រដ្ឋាភិបាល ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ទន់ភ្លន់ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​គ្រប់​ប្រទេស​ទាំង​អស់​»​។

ទោះ​ជា​យ៉ាង​ណា​លោក​រដ្ឋ​លេខាធិការ​ មិន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រប​ខ័ណ្ឌ​ច្បាប់​អ្វី ត្រូវ​ដាក់​ចេញ ដើម្បី​ចាប់​បង្ខំ​ឲ្យ​អ្នក​វិនិយោគ​គម្រោង​មួយ​នេះ​ធ្វើ​ការ​អភិវឌ្ឍ​បន្ត​នោះ​ទេ​។

បើ​យោង​ទៅ​តាម​ការ​ពន្យល់​របស់​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ក្រសួង​កំពុង​សម្រប​សម្រួល​ករណី​នេះ ហើយ​អគ្គនាយក​ដ្ឋាន​សំណង់​គឺ​ជា​អ្នក​ធ្វើ​ការងារ​នេះ ព្រោះ​ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​ណែនាំ​ឲ្យ​អគ្គនាយក​សំណង់ ធ្វើ​ការ​ជាមួយ​អ្នក​វិនិយោគ​គម្រោង​នេះ​ដោយ​ផ្ទាល់ ដើម្បី​ ឲ្យ​ម្ចាស់​គម្រោង​នេះ​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ច្បាស់​លាស់​មក​កាន់​ក្រសួង​។

លោក​បន្ត​ថា​ ៖ «​រហូត​មក​ទល់​ពេល​នេះលោក​មិន​ដឹង​លទ្ធ​ផល​បែប​ណា​នៅ​ឡើយ​ទេ​»​។ ប៉ុន្តែ​លោក​ថ្លែង​ថា ចំពោះ​ព័ត៌មាន​ច្បាស់​លាស់ «​សូម​សួរ​ព័ត៌មាន​លម្អិត​ជាមួយ​លោក ហ៊ុយ ណារ៉ា អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​សំណង់​របស់​ក្រសួង​»​។

លោក ហ៊ុយ ណា​រ៉ា មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​សារ​ទូរស័ព្ទ​ចូល​ទៅ​ទូរស័ព្ទ ដៃ​របស់​លោក តែ​មិន​មាន​អ្នក​ទទួល​ឆ្លើយ​។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា អ្វី​ដែល​សំខាន់​នា​ពេល​នេះ គឺ​ម្ចាស់​គម្រោង​នេះ​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​អាច​សាងសង់​ចប់​ឬ​អត់? បើ​ម្ចាស់​គម្រោង​នេះ​សាង សង់​ចប់ ដើម្បី​បង្ហាញ​ទំនុក​ចិត្ត​ដល់​សាធារណ​ជន​ឲ្យ​មើល​ឃើញ នោះ គម្រោង​នេះ​មិន​មាន​បញ្ហា​ក្នុង​ការ​លក់​នោះ​ទេ ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​លើ​ទីតាំង​ពិសេស​មួយ ផ្ទុយ​ទៅ​វិញ​បើ​ម្ចាស់​គម្រោង​នេះ​មិន​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​។ វា​ពិត​ជា​ពិបាក​ហើយ​។

លោក​ឧកញ៉ា​បន្ត​ថា​ ៖ «​បើ​សង់​ចប់​មិន​អី​នោះ​ទេ ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​លើ​ទីតាំង​ល្អ សូម្បី​តែ​ខ្ញុំ​ក៏​ចង់​ទិញ​គម្រោង​នេះ​ដែរ បើ​សិន​ជា​គម្រោង​នេះ​សង់​ចប់​»​។

លោក​បន្ត​ថា​ ៖ «​កន្លង​មក​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​ធ្លាប់​បាន​មក​ពិភាក្សា​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា បើ​សាងសង់​ចប់​ក្រុមហ៊ុន​របស់​ខ្ញុំ​អាច​ជួយ​លក់​បាន ប៉ុន្តែ​(យើង​)​មិន​អាច​លក់​បាន​ទេ បើ​មិន​​ច្បាស់​លាស់​»​។

លោក​ឧកញ៉ា ចេង ខេង បាន​បន្ត​ថា ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ គួរ​ពិនិត្យ​មើល​រឿង​នេះ​មិន​គួរ​បណ្តោយ​ទុក​គម្រោង​នេះ​ផ្អាក​ចោល​នោះ​ទេ ព្រោះ​វា​អាច​មាន​បញ្ហា​ផ្នែក​សំណង់ និង​សោភណ​ភាព ក៏​ដូច​ជា​មុខ​មាត់​ទីក្រុង ព្រោះ​អាជ្ញាធរ​ក្រុង​ខិតខំ​បង្កើន​សោភណភាព តែ​នៅ ពេល​មាន​អគារ​ជាប់​គាំង​បែប​នេះ តិច​ឬ​ច្រើន​ក៏​ប៉ះពាល់​ដល់​មុខ​មាត់​ទីក្រុង​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែង​ថា មាន​អ្នក​ចង់​ទិញ​គម្រោង​នេះ ប៉ុន្តែ​នៅ​ពេល​ឮ​ថា​ក្រសួង​ចង់​ចាត់​វិធានការ​លើ​រឿង​នេះ អ្នក​ចង់​ទិញ​គម្រោង​នេះ​រង់ចាំ​មើល​សិន​ថា តើ​ក្រសួង​ដោះស្រាយ​តាម​បែប​ណា​។

លោក​​បន្ត​ថា មាន​អ្នក​ចង់​ទិញ​គម្រោង​នេះ​ច្រើន តែ​យើង​មិន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ពាក់​ព័ន្ធ​ក្នុង​ស្រុក និង​ម្ចាស់​គម្រោង​នៅ​បរទេស​ជា​អ្នក​ណា​ទេ។

លោក​បន្ត​ថា​ ៖ «​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ជួប​ប្រជុំ​គ្នា ដើម្បី​ដោះស្រាយ​រឿង​នេះ ព្រោះ​វា​ក្លាយ​ជា​ជំងឺ​ហើយ ដូច្នេះ​គួរ​កាត់​ដៃ​ម្ខាង​ចេញ ឬ​ទុក​ឲ្យ​មេ​រោគ​ស៊ី​រហូត​ស្លាប់​ខ្លួន​ទាំង​មូល​»។

លោក​បន្ត​ថា​ ៖ «ប្រសិន​ជា​គម្រោង​នេះ​បង្ហាញ​ច្បាស់ ហើយ​ប្រកាស​ដេញ​ថ្លៃ​លក់​ជា​សាធារណៈ ខ្ញុំ​ដឹង​ថា មាន​អ្នក​ទិញ​គម្រោង​នេះ​ព្រោះ​មាន​អ្នក​ចង់​ទិញ​គម្រោង​នេះ​ច្រើន​»៕

http://www.postkhmer.com/