MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សំណង់លំនៅឋាននឹងកើនឡើង១លានខ្នង ក្នុងឆ្នាំ២០១៣ Posted Date : 23-09-2016

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការព្យាករណ៍ពីតម្រូវការលំនៅដ្ឋាននៅកម្ពុជា ដោយបានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋាន១ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយគិតពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៣ កម្ពុជាត្រូវការលំនៅដ្ឋាន១លានខ្នង ស្របពេលកំនើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុង បានកើនឡើងជាង១ភាគរយ នៃប្រជាជនសរុបរបស់កម្ពុជា។

ដោយឡែក របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 ចេញប្រកាសនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៦ ដោយបានធ្វើការសិក្សាបង្ហាញថា ការផ្គត់ផ្គង់ទីផ្សារខុនដូ មានការកើនឡើងខ្លាំង ខណៈកម្លាំងស្រូបទាញទីផ្សារហាក់យឺតបន្តិចនៅដើមឆ្នាំ ២០១៦។

ហើយបើតាមការសិក្សារបស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្ដូរឋានៈសេដ្ឋកិច្ច បន្ទាប់ពីប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ៗ កើនឡើងដល់ ១,០២០ដុល្លារកាលពីឆ្នាំ ២០១៤ ហើយឥឡូវនេះ កម្ពុជាមានឋានៈស្មើនឹងប្រទេសចំនួន ៥១ផ្សេងទៀត រួមមាន ប្រទេសឥណ្ឌា វៀតណាម និងហ្វីលីពីនជាដើម។ ហ

គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន រួមមានទាំងគម្រោងសង់ហើយ និងកំពុងដំណើរការ និងមិនទាន់ចាប់ផ្ដើម សរុបទាំងអស់មានចំនួន ១១០គម្រោង ស្មើនឹង ១៤៨អគារ គិតជាយូនីតមានរហូតដល់ ៣៦,៧៤២។ ក្នុងចំនួននោះដែរ បើគិតមកទល់នឹងឆមាសទី១ ឆ្នាំ ២០១៦ មានអគារខុនដូសរុបចំនួន ២៤ ត្រូវបានសាងសង់រួច ដែលមានចំនួន ៥,០១៤ឯកតា។ ហើយបើគិតជាកំណើនជាមធ្យមក្នុងមួយឆ្នាំវិញ អត្រាសាងសង់រួចគឺ កើនឡើង ៥៣ភាគរយ ក្នុងចន្លោះឆ្នាំ ២០០៨ ដល់ឆមាសទី ១ ឆ្នាំ ២០១៦៕

 

http://business-cambodia.com