MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អ្នក​វិនិយោគ​ក្នុង​ស្រុក​នៅ​តែ​មាន​ជំនឿ​ចិត្ត​ដោយ​បោះទុន​៧០​លាន​ដុល្លារ​អាមេរិក​កសាង​បុរី​ថ្មី​មួយ Posted Date : 26-09-2016

អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​និង​កំពុង​បោះ​ទុន ៧០​លាន​ដុល្លារ​អាមេរិក សម្រាប់​វិនិយោគ​លើ​បុរី​លំដាប់​ប្រណីត​ថ្មី​មួយ​ដើម្បី​បំពេញ តម្រូវការ​របស់​អតិថិជន​ដែល​ត្រូវ​ការ​លំនៅឋាន​ប្រកប​ដោយ​ភាព​ស៊ី​វិល័យ និង​ផាសុកភាព​។

លោ​ស្រី ជិន ចាន់ឡែន នាយិកា​ក្រុមហ៊ុន FURI Real Estate ដែល​បាន​សហការ​វិនិយោគ​ជា មួយ​ក្រុម​ហ៊ុន NAKI Group បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន នេះ​ថា ការ​សាងសង់​បុរី Woodland នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ​នេះ ដោយ​បុរី​នេះ​នឹង​ផ្តោត​ជា​សំខាន់​លើ​ប្រណីត​ភាព មាន​ប្រព័ន្ធ​គ្រប់គ្រង​ប្រកប​ដោយ​ទំនុក​ចិត្ត ដើម្បី​ផ្តល់​ឲ្យ​អ្នក​ស្នាក់​នៅ​មាន​ផាសុកភាព និង​ភាព​កក់ក្តៅ​ជា​អ្វី​ដែល​ក្រុមហ៊ុន FURI Real Estate ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន NAKI Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ និង​គ្រប់គ្រង​អចលនទ្រព្យ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​។ កិច្ចសហការ​នេះ​បាន​និង​កំពុង​ផ្តល់​ការ​រៀបចំ ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​នូវ​ទំនុក​ចិត្ត ខ្ពស់ ព្រោះ​ការ​វិនិយោគ​ដែល​ឆ្លើយតប និង​យល់​ដឹង​ពី​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន ជា​ការ​វិនិយោគ​ដ៏​ឆ្លាត​វៃ​មួយ​ក្នុង​ពិភព​ជំនួញ​។

លោក​ស្រី​បន្តថា បុរី​នេះ​នឹង​សាង​​សង់​នៅលើ​ផ្ទៃដី៧​ហិកតា ដែល​បែង​ចែក​ជា​បី​ដំណាក់កាល ដោយ​ដំណាក់​កាល​ទី​១ ស្ថិត​នៅ​លើ​ទំហំ​ដី​២,៥០​ហិកតា ដើម្បី​កសាង​វីឡា​ដែល​មាន​តម្លៃ​ចាប់​ពី ១៩​ដល់​៤០​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំណែក​គម្រោង​ដំណាក់​កាល​ទី​២ និង​ទី​៣ នឹងធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​ដោយ​ក្រុមហ៊ុន​គ្រោង​ចំណាយ​រយៈពេល​៣​ឆ្នាំ​កន្លះ ដើម្បី បញ្ចប់​គម្រោង​នេះ​ទាំង​ស្រុង​។

លោក​ស្រី​បាន​បន្ត​ថា​ ៖ «​នេះ​ជា​ប្រភេទ​វីឡា​បែប​អូតែល​ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​បាន​បង្កើត​ឡើង ដើម្បី​ឆ្លើយតប​នឹង​បំពេញ​តម្រូវការ​របស់​អតិថិជន ដែល​ត្រូវ​ការ​លំនៅឋាន​ប្រណីត​មាន​ផាសុកភាព និង​តម្លៃ​សមរម្យ និង​ស្រប​តាម​ការ​វិវត្ត​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច សង្គម​កម្ពុជា​»​។ លោក​ស្រី​បន្ត​ថា​ ៖ «​បុរី​នេះ​នឹង​ផ្តល់​នូវ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី មួយ​ ដែល​នៅ​ក្នុង​បុរី​នេះ​មាន​សេវាកម្ម ចម្រុះ​ដោយ​រួម​បញ្ចូល​នូវ​ភោជនីយដ្ឋាន ក្លឹប​ហាត់​ប្រាណ ហាង​កាហ្វេ​ ជា​លក្ខណៈ​ឯកជន ហាង​លក់​ទំនិញ ពិសេស​បុរី​នេះ​នេះ​គ្រប​ដណ្តប់​ដោយ​ទីធ្លា​បៃតង​ប្រមាណ​៤៥​ភាគរយ នៃ​ផ្ទៃដី​សរុប​ទាំង​អស់​»​។

ការ​ឌីហ្សាញ​បុរី​នេះ និង​ការ​សាង​សង់ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មក​ពី​ប្រទេស​សិង្ហបុរី ONG&ONG និង​ប្រើ​ប្រាស់​ស្ថាបត្យករ​ខ្មែរ ដោយ​សារ​ស្ថាបត្យករ​ខ្មែរ​យល់​ដឹង​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន ព្រម​ទាំង​ស្គាល់​ពី​វប្បធម៌ និង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​។

លោក​ស្រី ចាន់ឡែន បាន​បន្តថា បុរី​នេះ​នឹង​ប្រើប្រាស់​ដើម​ឈើ​ធ្វើ​ជា​របង​ព័ទ្ធ​ជុំវិញ​បុរី និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ធំ​ទូលាយ មាន​ផ្លូវ​ដើរ ទីធ្លា​សាធារណៈ​សម្រាប់​ការហាត់​ប្រាណ ស្ទីម សោណា បន្ទប់​ប្រជុំ​ជា​លក្ខណៈ​ឯកជន និង​ការ​ជួប​ជុំ​ជា​លក្ខណៈ​ឯកជន​សម្រាប់​អ្នក​រស់នៅ​ក្នុង​បុរី​នេះ​។ លើស​ពី​នេះ​ក្រុមហ៊ុន FURI បាន​សហការ​ជាមួយ​ក្រុមហ៊ុន NAKI Group ដែល​ជា​ក្រុមហ៊ុន​មាន​បទ​ពិសោធន៍ លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​លំដាប់​អន្តរជាតិ មក​ធ្វើ​ការ​គ្រប់គ្រង ផ្តល់​សេវា​សម្អាត អនាម័យ ផ្តល់​សេវា​ថែ​សួន​ជាដើម​។

បុរី Woodland មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ដែល​ជា​មហាវិថី​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ទំហំ​ទទឹង​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

ជាមួយ​នឹង​ការ​រិះរក​វិធី ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​រស់នៅ​ឲ្យ​កាន់​តែ​មាន​ភាពងាយ​ស្រួល និង​កក់ក្តៅ បុរី Woodland ក៏​គ្រោង​ផ្តល់​ឲ្យ​អ្នក​ស្នាក់​នៅ​ក្នុង​បុរី​នេះ នូវ​សេវាកម្ម​តាម​បែប Smart Home ជា​សេវា​កម្ម​ដែល​អាច​បញ្ជា​ការ​បើក​បិទទ្វារ ឬ​បើក​​បិទ​សម្ភារ​​អេឡិច​ត្រូនិក​ក្នុង​លំនៅឋាន​ដោយ​ស្វ័យប្រវត្តិ ពិសេស​ក្រុមហ៊ុន​នឹង​បំពាក់​ជូន​នូវ​សម្ភារ បរិក្ខា និង​ទូរស័ព្ទ​ម្នាក់​មួយ​គ្រឿង​ដល់​ម្ចាស់​លំនៅដ្ឋាន​នីមួយៗ ដើម្បី​កុម៉្មង់​ម្ហូប​អាហារ និង​ទិញ​គ្រឿង​ឧបភោគ បរិភោគ ២៤​ម៉ោង ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​បុរី​នេះ​ផង​ដែរ​។

លោកស្រី ចាន់​ឡែន បាន​បន្ត​ថា ​៖ «​មុន​វិនិយោគ​គម្រោង​នេះ ក្រុមហ៊ុន​បាន​សិក្សា​ពី​ទីផ្សារ និង​តម្រូវ​ការ​របស់​អតិថិជន ព្រោះ​ការ​វិនិយោគ​របស់​យើង ដើម្បី​បំពេញ​ចិត្ត​អតិថិជន និង​ដឹង​ពី​អ្វី​ដែល​អតិថិជន​ត្រូវ​ការ ជា​អ្វី​ដែល​ក្រុមហ៊ុន FURI បាន​និង​កំពុង​ធ្វើ​នា​ពេល​នេះ ពិសេស​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​នាំ​យក​ទស្សន​ទាន​បែប​ខុនដូ​ថែល​ជា​លើក​ដំបូង​មក​កម្ពុជា​»​។ លោក​ស្រី​បន្ត​ថា​ ៖ «​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​បុរី Woodland ដែល​សាង​សង់​លំនៅឋាន​សុទ្ធ​ជា​ប្រភេទ​វីឡា នឹង​ផ្តល់​សេវាកម្ម​បែប​វីឡា​ អូតែល​លើក​ដំបូង​នៅ​កម្ពុជា​។​ ​រហូត​មក​ទល់​ពេល​នេះ​មាន​អតិថិជន​ចាប់​ផ្តើម​កក់​លំនៅឋាន​ក្នុង​បុរី​នេះ​អស់ ជាង​៥០​ផ្ទះ​រួច​ហើយ​។

លោក ហ៊ុយ វណ្ណា អគ្គលេខា​ធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​បុរី​បែប​នេះ មាន​ន័យ​ថា អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​លើ​ទីផ្សារ​កម្ពុជា ហើយ​ការ​វិនិយោគ​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ឲ្យ​មើល​ឃើញ​ពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ចសង្គម​របស់​កម្ពុជា​។ លោក​បន្ត​ថា បច្ចុប្បន្ន​តម្រូវ​ការ​លំនៅ​ឋាន​នៅ​តែ​បន្ត​កើន​ឡើង ជាក់​ស្តែង​ដូច​ជា​បុរី​វិមាន​ភ្នំពេញ បុរី​ប៉េង ហួត និង​បុរី​ពិភពថ្មី​ជាដើម នៅតែ​បន្ត​វិនិយោគ​លើ​គម្រោង​លំនៅឋាន​ថ្មីៗ​ជា​បន្ត​ទៀត​នៅ​ឡើយ​។

លោក​បន្ត​ថា​ ៖ «​ការ​វិនិយោគ​លើ​វីឡា​ប្រណីត ដែល​មាន​តម្លៃ​ក្នុង​រង្វង់​ជាង​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​នៅ​តែ​មាន​តម្រូវ​ការ​ច្រើន ដោយ​សារ​កម្រិត​ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​កម្ពុជា ​នៅ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»​។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​ការ​លំនៅឋាន​១​ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំៗ ហើយ​គិត​ពី​ពេល​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​២០២៣ កម្ពុជា​ត្រូវ​ការ​លំនៅ​ឋាន​១​លាន​ខ្នង ស្រប​ពេល​កំណើន​ប្រជា​ពលរដ្ឋ​ចូល​មក​រស់​នៅ​ទីក្រុង បាន​កើន​ឡើង​ជាង​១​ភាគរយ នៃ​ប្រជាជន​សរុប​របស់​កម្ពុជា​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​លំនៅឋាន​បច្ចុប្បន្ន​គឺ​ផ្តោត​លើ​តម្លៃ បើ​តម្លៃ​ល្អ​គម្រោង​នោះ​នឹង​ទទួល​ជោគជ័យ ហើយ​បើ​និយាយ​ពី​ទីតាំង​គឺ​ទីតាំង​ណា​ក៏​ល្អ​ដែរ ប៉ុន្តែ​តម្លៃ​លំនៅឋាន​គឺ​កំណត់​ភាព​ជោគជ័យ​របស់​គម្រោង​នីមួយៗ។

លោក មាន ចាន់យ៉ាដា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា តំបន់​ផ្លូវ​៦០​ម៉ែត្រ ជា​មហាវិថី​សម្តេច​តេ​ជោ គឺជា​ទីក្រុង​រណប ING CITY ដែល​ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម សាលា​រៀន ឧស្សាហកម្ម​ធុន​ស្រាល ទេសចរណ៍ និង​មន្ទីរ​ពេទ្យ​ជាដើម​។ លោក​បន្តថា កាល​ពី​៥​ឆ្នាំ​មុន ក្រុង​ផ្តោត​លើ​ការ​អភិវឌ្ឍ​នៅ​ភាគ​ខាង​លិច និង​ភាគ​ខាង​ជើង ប៉ុន្តែ​ពេល​នេះ​ក្រុង​បាន​ផ្តោត​ការ​អភិវឌ្ឍ​មក​កាន់​ភាគ​ខាង​ត្បូង និង​ខាង​កើត​។

លោក​បន្ត​ថា​ ៖ «​ពី​មុន​ការ​អភិវឌ្ឍ​នៅ​ទិស​ខាង​លិច និង​ខាង​ជើង បាន​ធ្វើ​ឲ្យ​មាន​ចំនួន​មនុស្ស និង​បញ្ហា​កកស្ទះ​ចរាចរណ៍​កើត​ឡើង​យ៉ាង​ច្រើន ហេតុ​នេះ​ទើប​ក្រុង​​ងាក​មក​អភិវឌ្ឍ​នៅ​ទិស​ខាងត្បូង និង​ខាងលិច ដើម្បី​ធ្វើ​ឲ្យការអភិវឌ្ឍ​មាន​តុល្យភាព​គ្នា​នៃ​ទិស​ទាំង​បួន​»៕

 

http://www.postkhmer.com/