MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ Posted Date : 05-03-2020

នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧកញ្ញា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅ ឋានកម្ពុជា។ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែលដី នគរូបនីយកម្ម និងសំណង់។ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទីប្រឹក្សាសមាគម ជាច្រើនរូបផងដែរ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែលដី នគរូបនីយកម្ម និងសំណង់ បានថ្លែងកោតសរសើរចំពោះសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធិផលនានាជាច្រើន ជាមួយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍលំនៅឋានយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនថាអាគារខ្ពស់ៗ ខុនដូរទំនើបៗ រួមទាំងសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ដែលនេះ គឺជាផ្នែកមូលដ្ឋានគ្រឹះមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ និងផ្តល់ឳកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ។

លោកឧកញ្ញា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍នៅថ្លែងនៅក្នុងអង្គសន្និបាតនេះថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្កើតឡើងជិត៥ ឆ្នាំមកហើយ ដែលមានសមាជិកសរុបចំនួន៥៨ ក្រុមហ៊ុន ហើយនេះគឺជាការរៀបចំនូវពិធីសន្និបាតលើកទី៤ ដែលជាការរៀបចំដើម្បីគោរពទៅតាមលក្ខន្តិកៈសមាគម ក្នុងគោលបំណងដើម្បីពង្រឹង នូវទំនាក់ទំនង ជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ នឹងជួយលើកកម្ពស់សមាគមឲ្យឈានទៅរកភាពរីកចម្រើនប្រកបដោយនិរន្តរភាព។

លោកឧកញ៉ា លី ហួរ បានបន្តថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយបំផុត ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទីប្រឹក្សាសមាគម ទាំងអស់ដែលបានផ្ដល់កិត្តិយស ចូលរួមនៅក្នុងពិធីសន្និបាតនេះ លោកឧកញ្ញា បានកោតសរសើរដោយស្មោះត្រង់ ចំពោះសមាជិក សមាជិកា សមាគមទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ថវិកា និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការរួមជាសកម្មភាពជាមួយសមាគមតាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន និងមានជំនឿគាំទ្រលើរូបលោក ធ្វើជាប្រធានសមាគមរហូត២អាណត្តិ ដោយទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលមាន ទី១ គឺការអនុគ្រោះលើការបង់ពន្ធអចលនទ្រព្យ ដោយអនុញ្ញាតឲ្យបង់ពន្ធជាកញ្ចប់តាមគម្រោងបុរី។ទី២ គឺបញ្ហាការតបណ្ដាញចរន្តអគ្គិសនី។ទី៣ សមាគមជាសហប្រធានក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យវិស័យឯកជន ជាមួយរដ្ឋាភិបាលដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាសហប្រធានសមាគម បានធ្វើការដោះស្រាយបញ្ហារួម និងបញ្ហាដាច់ដោយឡែកជាច្រើនជូនសមាជិកសមាជិកា តាមរយៈកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងសមាគម និងកិច្ចប្រជុំពិភាក្សាជាមួយគ្រប់អាជ្ញាធរពាក់ព័ន្ធ។ទី៤ សមាគម បានធ្វើវេទិកាធុរកិច្ចសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កិត្យានុភាព ជាមួយអ្នកវិនិយោគជាតិ និងអន្តរជាតិ ស្ថាប័នពាក់ព័ន្ធទាំងវិស័យឯកជន រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដល់ការអភិវឌ្ឍគម្រោងសាងសង់របស់សមាជិក-សមាជិកា។ទី ៥ សមាគម បានរៀបចំដំណើរទស្សនកិច្ចប្រជុំ ដើម្បីចែករំលែកបទពិសោធន៍សិក្សាស្វែងយល់ ពីបទពិសោធន៍បច្ចេកទេសទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សមាគមទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគជាតិ-អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានថ្មីៗជាបន្តបន្ទាប់ទៀត  ក្នុងការចូលរួមជាសមាជិក ដើម្បីរួបរួមសាមគ្គី ទាំងកម្លាំងកាយ កម្លាំងស្មារតី និងធនធានក្នុងការលើកស្ទួយសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឲ្យមានការរីកចម្រើន និងមានចីរភាព។

(Swift News ពេជ្រ វុឌ្ឍា)