MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា​ សុផារ៉ា​ ​អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍អបអរសាទរសន្និបាតប្រចាំឆ្នាំ២០២០​ ​របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា Posted Date : 05-03-2020

ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នាល្ងាចថ្ងៃទី​៤ ខែមីនា​ ឆ្នាំ​២០២០នេះ បាន​អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍អបអរសាទរសន្និបាតប្រចាំឆ្នាំ២០២០​ ​របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​​ នៅសណ្ឋាគារសុខាភ្នំពេញ។

សន្និបាតរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃនេះ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍នៅថ្លែងនៅក្នុងអង្គសន្និបាតនេះថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្កើតឡើងជិត៥ឆ្នាំកន្លងមកហើយ ដែលមានសមាជិកសរុបចំនួន៥៨ក្រុមហ៊ុន។

លោកឧកញ៉ាបានលើកឡើងថា​​​ សន្និបាតលើកទី៤នេះ ត្រូវបានរៀបចំស្របតាមលក្ខន្តិកៈសមាគម ក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនង ជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់សមាគមឲ្យឈានទៅរកភាពរីកចម្រើនប្រកបដោយនិរន្តរភាព៕