MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ​ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុង​ឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ Posted Date : 03-04-2020
លោកឧកញ៉ា លី ហួរ៖ សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ ដើម្បីកម្ពុជា

 

(ភ្នំពេញ)៖ ក្នុងសារលិខិត គោរពជូនពរខួបកំណើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧកញ៉ា លី ហួរ បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំកំពូលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងលិខិតជូនពរ លោកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមអនុញ្ញាតចូលរួមគោរពសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លាបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង គោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបានប្រកបដោយ សុខភាពពពេញលេញល្អបរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ កម្លាំងកាយពលមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកចីរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

លោកឧកញ៉ា លី ហួរ លើកឡើងថា «ក្នុងទិវាដ៏មហាកិត្តិយសនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំកំពូលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ ស្នាដៃដ៏ប៉ិនប្រសប់ប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចបាននូវមហាជោគជ័យជាបន្តបន្ទាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែរីកចម្រើន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍជឿនលឿន បោះជំហានទៅមុខប្រកបដោយសក្តានុពលភាព និងទទួលបាននូវកិត្យានុភាពដ៏ស័ក្តិសមឈរលើឆាកជាតិ និងអន្តរជាតិ ទទួលស្គាល់»។

ក្នុងឱកាសដ៏សោមនស្សនេះ លោកឧកញ៉ា លី ហួរ បានបញ្ជាក់ក្នុងសារលិខិតថា «ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាងអស់ សូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស-ចៅស្រី សូមប្រកបដោយពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕