MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាំយកថវិកាជាង១១ម៉ឺនដុល្លារ ឧបត្ថម្ភដល់កងទ័ពឈរជើងជួរមុខនៅទិសប្រាសាទតាមាន់ Posted Date : 06-04-2020

(ឧត្តរមានជ័យ)៖ លោកឧកញ៉ា លី ហួរ ប្រធានសហគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និង សមាជិក សមាជិកាសមាគមទាំងអស់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានរួមគ្នាបរិច្ចាគឧបត្ថម្ភថវិកាសរុបទឹកប្រាក់ចំនួន ៤៤០លានរៀលស្មើនឹង១១ម៉ឺនដុល្លារអាមេរិក រួមជាមួយនឹងការផ្តល់ ក្រម៉ាចំនួន១ពាន់ ចែកជូនដល់កងទ័ពជួរមុខឈរជើងនៅទិសប្រាសាទតាមាន់ ដើម្បីជាការរួមចំណែកនៅក្នុងគ្រាលំបាកនៃជំងឺកូវីដ-១៩ និងក៏ជាការសាកសួរសុខទុក្ខនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។

 

ការប្រគល់អំណោយទាំងនេះធ្វើឡើងនៅកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរៈសេនាតូចលេខ៧០២ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គីសនីកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលជួរមុខឈរជើងនៅទិសប្រាសាទតាមាន់ ជាច្រើននាក់។

 

ឯកឧត្តម កែវ រតនៈ បានថ្លែងកោតសរសើរដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធានរួមទាំងថ្នាក់ដឹកនាំនិងសមាជិករបស់ សមាគមទាំងអស់ ដែលមានសមានចិត្តល្អប្រពៃ ចូលរួមឧត្ថម្ភថវិកា ហើយថែមទាំងលោកឧកញ៉ា បានលះបង់ពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខផ្ទាល់ លើកកម្លាំងចិត្តដល់កងពលតូចថ្មើរជើងលេខ៤២ និងកងនគបាលវរសេនាតូចលេខ៧០២ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសក្នុងគ្រាដែលយើងទាំងអស់គ្នាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

 

លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា ការនាំយកថវិកាមកថ្ងៃនេះ គឺជាការចូលរួមរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយកងទ័ព ក្នុងគ្រាដែលកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ហើយអ្វីដែលសំខាន់គឺរំលឹកនូវការចង់ចាំ ការលះបង់ពេលវេលា លះបង់ឈាមស្រស់សាច់ស្រស់របស់បងប្អូនកងទ័ព ដើម្បីការពារជាតិមាតុភូមិរបស់យើង យ៉ាងប្តូរផ្តាច់ ដើម្បីសេចក្តីសុខសាន្តរបស់ជាតិនិងប្រជាជនកម្ពុជា។ 

 

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាបន្តបន្ទាប់តែងបានយកអំណោយ និងបានចូលរួមជាមួយ អគ្គីសនីកម្ពុជា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពជួរមុខ ក្នុងក្របខ័ណ្ឌអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាមាន់៕

 

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ឧបត្ថម្ភប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់កងទ័ពឈរជើងនៅប្រាសាទតាមាន់ Posted Date : 09-04-2020
https://youtu.be/LJ3UP7awQ6w