MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST NEWS
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមធិបតីភាពរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានផ្តល់កិត្តិយសជាធិបតីក្នុង ពិធីប្រគល់-ទទួលស្បៀង ឧបត្ថម្ភជូនវីរៈកងទ័ពការពារព្រំដែន ...   Posted Date: 07-10-2025
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា បាន ...   Posted Date: 31-07-2025
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគម ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ ...   Posted Date: 05-02-2025
លោកឧកញ៉ា លី ហួរ ជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ, សិស្សានុសិស្សជិត២ពាន់នាក់ នៅខេត្តកំពង់ចាម Posted Date : 28-11-2016

(កំពង់ចាម)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគម​​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្សជិត២ពាន់នាក់ ស្ថិតនៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម​​ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្ស ជិត២ពាន់នាក់ ដែលលោក ឧកញ៉ា លី ហួរ និងក្រុមការងារបានចុះចែកអំណោយ រួមមាន លោកតាជី យាយជី ចំនួន៨០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស ៤ម៉ែត្រ ថវិកាចំនួន២ម៉ឺនរៀល និងដល់សិស្សានុសិស្ស១,៦០៤នាក់មកពីសាលាចំនួន៣ ក្នុងនោះម្នាក់ៗទទួល បានកាតាប១,សម្ភារៈសិក្សា១ឈុត និងថវិកាចំនួន៥ពាន់រៀល និងគ្រូបង្រៀនចំនួន៥៩នាក់ ក្នុងម្នាក់ៗទទួលបានថរិកា៥ម៉ឺនរៀល។

ក្រៅពីនោះ លោក ឧកញ៉ា លី ហួរ ក៏បានជូនថវិកាដល់មេឃុំទ្រាន ចំនួន៥០ម៉ឺនរៀល ជូនដល់មេភូមិតាខុង, មេភូមិត្រពាំងតាសុខ, មេភូមិប៉ែន និងមេភូមិទ្រាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល។ លោកឧកញ៉ា និងក្រុមការងារនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ​ជា​ ក៏បានចូលរួមសម្ពោធអណ្តូងទឹក ចំនួន០៥ ​និងដែលជាអំណោយរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ​ជាផងដែរ។

លោកឧកញ៉ា លី ហួរ ត្រូវបានគេកត់សំគាល់ឃើញថា តែងតែបានចូលរួមការងារជួយសង្គមជាច្រើន ក្នុងរួមមានការចូលរួមចែកអំណោយ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះជាច្រើននៅទូទាំងប្រទេស និងតាមតំបន់ដាច់ស្រយោលជាដើម៕

 

http://www.freshnewsasia.com

OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel