នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានកិច្ចប្រជុំពិភាក្សាបន្ទាន់ ស្តីអំពី “វិស័យអចលនទ្រព្យនៅកម្ពុជា” ដែលដឹកនាំប្រជុំដោយ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម និងមានការចូលរួមពីសំណាកសមាជិក សមាជិកា សមាគមជាច្រើនក្រុមហ៊ុន កិច្ចប្រជុំបានប្រារពនៅទីស្នាការការិយាល័យសមាគម។
កិច្ចប្រជុំនេះ ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១.បញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ
២.ប្រភពឥណទានពីធនាគារពាណិជ្ជ
៣.សំណូមពរផ្សេងៗ
៤.ពិសាអាហារសាមគ្គី។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់ទៅដោយលទ្ធផលល្អ និងផ្លែផ្កា និងយកសំណូមពរ ទៅពិភាក្សាបន្តជាមួយស្ថាប័នពាក់ព័ន្ធ។
ជាចុងក្រោយ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា ទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។