អ្នកឧកញ៉ា ហុង ពីវ
ប្រធានកិត្តយស
អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី និងបុរី ពិភពថ្មី។លោកមានស្រុកកំណើតនៅរាជធានីភ្នំពេញ។ បុរី ពិភពថ្មីគឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលផ្គត់ផ្គង់លំនៅឋានដល់អតិថិជនគ្រប់លំដាប់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជាសំណង់អគារលំនៅឋានជាលក្ខណៈបុរី ដែលមានជាច្រើនទីតាំងនៅជុំវិញរាជធានីភ្នំពេញ។
|
លោកអ្នកឧកញ៉ា លី ហួរ
ប្រធានសមាគម
លោកអ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅឆ្នាំ ១៩៨៦ លោកបានសម្រេចចិត្តបង្កើតអាជីវកម្ម ប្ដូរប្រាក់ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ។លើសពីនេះទៅទៀត លោកឧកញ៉ា បានពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈក្រុមហ៊ុន លី ហួរ គ្រុបដែលបានវិនិយោគក្នុង វិស័យផ្សេងៗគ្នា ដូចជា អចលនទ្រព្យ និងសំណង់, ហិរញ្ញវត្ថុនិងកសិឧស្សាហកម្មផងដែរ។ លោកបានរួមចំណែកវិភាគទានយ៉ាងច្រើនសម្រាប់ជួយដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស និងលើកកម្ពស់វិស័យបណ្ដុះបណ្ដាលធនធានមនុស្សឲ្យប្រសើរឡើង ដែលធ្វើឲ្យលោកបានទទួលលិខិតសរសើរ ពានរង្វាន់និងមេដាយជាច្រើន។
|
អ្នកឧកញ៉ា ថៃ ជាហួត
អនុប្រធាន
អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយក ក្រុមហ៊ុន បុរី ប៉េង ហួតគ្រប់បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥ ក្នុងគោលដៅពង្រីកសក្ដានុពលទីផ្សារប្រកបដោយការទទូលខុសត្រូវខ្ពស់សម្រាប់ជាទំនុកចិត្តដល់អតិថិជនក្នុងការស្វែងរកលំនៅឋានសាកសមនឹងកម្រិតជីវិភាពរបស់ខ្លួន។
ភាពរីកច្រើននេះហើយធ្វើឲ្យបុរី ប៉េង ហួត បានឈ្នះពានរង្វាន់ចំនួន៥ ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
|
អ្នកឧកញ៉ា ជាម ឃុនណាត គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក នៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក. (Mekong Land Development Co., Ltd) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យដ៏ធំមួយ។ អ្នកឧកញ៉ា ក៏ជាវិនិយោគិនក្នុងវិស័យផ្សេងៗទៀតដូចជា ការនាំចេញ-នាំចូលគ្រឿងចក្រ និងរថយន្តជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។
អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
|
អ្នកឧកញ៉ា តុល លន គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន 5 អិលអេច លន ស៊ីធី ឌីវេឡុបម៉ិន ឯ.ក. (5LH Lorn City Development Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើ វិស័យអចលនទ្រព្យ (អភិវឌ្ឍន៍លំនៅឋាន)។ អ្នកឧកញ៉ា ត្រូវបានគេស្គាល់ថាជា ពាណិជ្ជករមួយរូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យជាមួយនឹងគម្រោងបុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប និងគម្រោងជាច្រើនផ្សេងទៀតដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា ក៏ជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និងសន្ធឹកសន្ធាប់ក្នុងការងារសង្គម និងសប្បុរសធម៌នានាផងដែរ។
តាមរយៈការចូលរួមទាំងនេះ កឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
|
អ្នកឧកញ៉ា លាង ម៉េង
អនុប្រធាន
អ្នកឧកញ៉ា លាង ម៉េង ជាប្រធានអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុបដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៨២។ បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុបជាក្រុមហ៊ុនឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំចូល និងចែកចាយនូវសម្ភារៈសំណង់និងសម្ភារៈបន្ទប់ទឹកគ្រប់ប្រភេទ។ លើសពីនេះទៀត ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់គម្រោង The Park Land Sen Sok ក៏ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបផងដែរ។
|
អ្នកឧកញ៉ា តេង ហឿង
អនុប្រធាន
អ្នកឧកញ៉ា តេង ហឿង មានស្រុកកំណើតនៅខេត្តកំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនដឹកជញ្ជូន តេង ឡាយ គ្រុប។ នៅឆ្នាំ២០១៥ លោកឧកញ៉ា បានក្លាយជាអនុប្រធានគម្រោងរបស់បុរី អរគីដេវីឡា ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់អចលនទ្រព្យដ៏ធំដែលកំពុងប្រកួតប្រជែងក្នុងទីផ្សារក្នុងរាជធានីភ្នំពេញ។
|
អ្នកឧកញ៉ា លី សេងឃាង
អនុប្រធាន
អ្នកឧកញ៉ា លី សេងឃាង ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វិឡា និងខុនដូ បើគិតមកសព្វថ្ងៃ ក្រុមហ៊ុន BS Land and Home បាន វិនិយោគលើគម្រោង៣គឺ គម្រោង ចតុមុខ ស៊ីធីវីយូ ខុនដូ, គម្រោង ចតុមុខ ស៊ីធីទី១ និង គម្រោង ចតុមុខ ស៊ីធីទី២ ក្នុងតំបន់ស្វាយជ្រុំ ខេត្តកណ្តាល។
|
ឧកញ៉ា លាង សាំង
អនុប្រធាន
ឧកញ៉ា លាង សាំង ជានាយកក្រុមហ៊ុន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន បុរីហាយធិច បានវិនិយោគសំណង់លំនៅឋានជា វិឡាប្រណិត និងក្លឹបហាត់ប្រាណជាដើម។ បើគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុន ហាយធិច មានគម្រោងបុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ ធិច លុច្សសារី , អាគារពណ៌ស៦ជាន់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត។
|
អ្នកឧកញ៉ា សៀ ឫទ្ធី
អនុប្រធានសមាគម
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អកស៍ឡី-វើលប្រ៊ីដ(ខេមបូឌា) ខូអិលធីឌី។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ លោកឧកញ៉ា គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន លោកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា គឺ វើលប្រ៊ីដ គ្រុប ដែលជាម្ចាស់គម្រោងខុនដូខ្នាតអន្តរជាតិ The Peak & The Bridge។
|
អ្នកឧកញ៉ា ប៊ុន ហៃ
អនុប្រធានសមាគម
អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។
|
|
|
ឯកឧត្តម ហ៊ុន ម៉ានី
ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម ហ៊ុន ម៉ានី មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិ និងផ្នែកការសិក្សាសន្ដិសុខជាយុទ្ធសាស្ដ្រ។ សព្វថ្ងៃ លោកគឺជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
|
ឯកឧត្តម សាយ សំអាល់
ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម សាយ សំអាល់ កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ ។ លោកបានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវទ្យាសាស្រ្តា ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រ បណ្ឌិតវិទ្យាសាស្រ្ត នៅឆ្នាំ២០០៩ ពីសាលាវិទ្យាសាស្រ្តជីវសាស្រ្ត នៃសាកលវិទ្យាល័យ MONASH ប្រទេសអូស្រ្តាលី សព្វថ្ងៃលោកកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
|
ឯកឧត្តម ហ៊ុយ វណ្ណៈ
អ៊ីមែល៖ huy.vannak@ocm.gov.kh
ទូរស័ព្ទ៖ (+855) 12-339-427
ឯកឧត្តម ហ៊ុយ វណ្ណៈ កំពុងបម្រើការងារជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានធ្លាប់បម្រើការងារជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៨ ហើយបន្តបម្រើការជា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៣។
ឯកឧត្តម លោក ហ៊ុយ វណ្ណៈ គឺជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា (CPP) ជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (UJFC)។ ឯកឧត្តម លោក ហ៊ុយ វណ្ណៈ ក៏ធ្លាប់ជាអ្នកស្រាវជ្រាវ វិស័យមេឌៀ (Media ) អគ្គនាយកក្រុមហ៊ុនមួយ និងជាអ្នកនិពន្ធសៀវភៅចំនួនបីក្បាលផងដែរ។
ឯកឧត្តម លោក ហ៊ុយ វណ្ណៈ ទទួលបានបរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកកិច្ចការសកល ពីសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey សហរដ្ឋអាមេរិក។
|
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា
ទីប្រឹក្សាបចេ្ចកទេស
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា មានស្រុកកំណើតនៅខេត្ត តាកែវ។ សព្វថ្ងៃ លោកជំទាវ គឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សេនជូរីហ្រ្គុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
|
បណ្ឌិត តាន់ មុនីវណ្ណ
ទីប្រឹក្សាបចេ្ចកទេស
លោក តាន់ មុនីវណ្ណ មានស្រុកកំណើតនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់ បណ្ឌិតច្បាប់ និង បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និង រដ្ឋបាល។ សព្វថ្ងៃ លោកគឺជា អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកនៃសភាពាណិជកម្មកម្ពុជា។
|
លោក ហ៊ុយ វណ្ណា
អគ្គលេខាធិការ
លោក ហ៊ុយ វណ្ណា មានស្រុកកំណើតនៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រ ផ្នែកច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង បញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បៀលប្រាយ (Build Bright University)។
ប្រវត្តិការងារ លោក ហ៊ុយ វណ្ណា មានបទពិសោធន៍ការងារលើផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ ដោយបានបម្រើការងារនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ តួនាទីប្រធានសវនករផ្ទៃក្នុង។ ឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ លោកបានបម្រើការងារនៅក្រុមហ៊ុន លី ហួរ គ្រុប មានតួនាទីជាជំនួយការផ្ទាល់ ប្រធានក្រុមប្រក្សាភិបាល និងជាប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងរដ្ឋបាលបុរី វិមានភ្នំពេញ។ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ីតួនាទីជានាយករងនាយកដ្ឋានគាំទ្រអាជីវកម្ម។
|
លោក អ៊ូច ពិសាល
ជំនួយការប្រធានសមាគម
លោក អ៊ូច ពិសាល ជាអគ្គនាយក ក្រុមហ៊ុនសេវេនខនស្រ្ដាក់សិន។ លោក មានស្រុកកំណើតនៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ ក្នុងឆ្នាំ២០០៦ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ក្នុងឆ្នាំ២០១០ នៅសកលវិទ្យាល័យបញ្ញាសាស្រ្ដ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ក្នុងតួនាទីជាអ្នកប្រឹក្សាពាណិជ្ជកម្មផ្នែកលក់រាយ បន្ទាប់មកក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងក្រុមហ៊ុន Ly Hour Group ក្នុងតួនាទីជាប្រធាន គំរោង បុរីវិមានភ្នំពេញ។
|
លោក ប៉ិ វណ្ណៈ
ទីប្រឹក្សាផ្នែកច្បាប់
លោក ប៉ិ វណ្ណៈ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់។ ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន លោកបានបម្រើការងានៅអង្គការក្រៅរដ្ឋាភិបាល រយៈពេលជាង៨ឆ្នាំ បន្ទាប់មកលោកគឺជា មេធាវីឯកជនជាង៩ឆ្នាំ។
|