ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថ្មីបន្ថែមទៀត ។
សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវមហាប្រសើរជូន សម្ដេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាទាំងអស់៖
http://www.freshnewsasia.com/index.php/en/109-wish/44461-2017-01-14-13-23-12.html