MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា Posted Date : 09-03-2017

ក្នុងឱកាសដ៏មហាប្រសើរនៃ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាបតទៅ។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់៖