MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ ផ្ញើលិខិត​គោរពជូនពរ​​ សម្ដេច​វិបុល​សេនា​ភក្ដី ​សាយ ​ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា Posted Date : 12-04-2017

​នៅក្នុង​ឱកាស ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី  ​ប្រពៃណី​ជាតិខ្មែរ ​ឆ្នាំរកា ​នព្វស័ក ​ព.ស ​២៥៦១ ​គ.ស ​២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគម​អ្នកអភិវឌ្ឍន៍​លំនៅ​ឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ​សម្ដេច​វិបុល​សេនា​ភក្ដី ​សាយ ​ឈុំ ​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​សមប្រកប​ដោយ​សុខភាព​បរិបូរណ៍ ​ ​បញ្ញាញាណ​ភ្លឺ​ថ្លា​ឈ្លាសវៃ ​កាយពល​រឹងមាំ ​ជន្មាយុ​យឺនយូរ ​ដើម្បី​ដឹកនាំ​ព្រឹទ្ធសភា​ ​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​នៃ​កម្ពុជា ​ឲ្យ​ទទួល​បាន​នូវ​លទ្ធផល​ផ្លៃ​ផ្កា​ថ្មី​ៗ​ធំធេង​ថែមទៀត ​រួមចំណែក​ស្ដារ​អភិវឌ្ឍន៍ ​និង​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប​វិស័យ ​ដើម្បី​ធ្វើឲ្យ​ ​មាតុភូមិ​អង្គរ​នៃ​យើង ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជឿនលឿន​ឆាប់រហ័ស​។​ ​ ​

ឆ្លៀតឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ ​យើងខ្ញុំ​សូម​បួងសួង​ដល់​គុណព្រះ​រតនត្រ័យ ​វត្ថុ​ស័ក្ដិសិទ្ធិ ​ ​ទាំងអស់​ក្នុង​លោក ​និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ​ឆ្នាំរកា នព្វស័ក ​ព.ស​.​២៥៦១ ​ព្រះនាម ​កិ​មិ​រា​ទេវី ​សូម​ប្រសិទ្ធពរ​បវរ​មហាប្រសើរ​ជូន ​សម្ដេច ​សាយ ឈុំ ​និង​លោកជំទាវ ​ព្រមទាំង ​បុត្រា ​បុត្រី ​និង​ចៅប្រុស ​ចៅស្រី​ ​ជាទីស្រឡាញ់​ទាំងអស់ ​សូម​ប្រកបដោយ​ពុទ្ធពរ​ទាំងបួន​ប្រការ ​គឺ​អាយុ ​វណ្ណៈ ​សុខៈ ​និង​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​​គោរព​​ជូនពរ​​ពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគម​អ្នកអភិវឌ្ឍន៍​លំនៅ​ឋានកម្ពុជាទាំងអស់៖

http://www.freshnewsasia.com/index.php/en/109-wish/52217-2017-04-11-11-45-59.html