MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ ផ្ញើលិខិត​គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា Posted Date : 12-04-2017

​​នៅក្នុង​​ឱកាស ​​ពិធីបុណ្យ​​ចូលឆ្នាំ​​ថ្មី  ​​ប្រពៃណី​​ជាតិខ្មែរ ​​ឆ្នាំរកា ​​នព្វស័ក ​​ព.ស ​​២៥៦១ ​​គ.ស ​​២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋានកម្ពុជាទាំងអស់ ​សូម​គោរព​ជូនពរ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំ​រិន ​ប្រធាន​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​សុខភាព​ល្អ​បរិបូរណ៍ ​អាយុ​យឺនយូរ ​និង​មាន​កម្លាំង​ខ្លាំងក្លា ​ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី ​ដើម្បីអោយ ​សម្ដច​បាន​បន្ត​បេសកកម្ម​ដ៏​ថ្លៃថ្លា​បម្រើ​ប្រទេសជាតិ ​និង​ប្រជាជន​កម្ពុជា ​ព្រម​​ទាំង​ដឹកនាំ​រដ្ឋសភា ​ឲ្យបាន​រីកចម្រើន​រុងរឿង​តរៀងទៅ​។​ ​

​ឆ្លៀតឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ ​យើងខ្ញុំ​សូម​បួងសួង​ដល់​គុណព្រះ​រតនត្រ័យ ​វត្ថុ​ស័ក្ដិសិទ្ធិ ​ទាំងអស់​ក្នុង​លោក ​និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ​ឆ្នាំរកា ​នព្វស័ក ​ព.ស ​២៥៦១ ​ព្រះនាម ​កិ​មិ​រា​ទេវី ​សូម​ប្រសិទ្ធពរ​បវរ​មហាប្រសើរ​ជូន ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំ​រិន ​និង ​លោកជំទាវ ​ព្រមទាំង ​បុត្រា ​បុត្រី ​និង​ចៅប្រុស ​ចៅស្រី​ជាទីស្រឡាញ់​ទាំងអស់ ​សូម​ប្រកបដោយ​ពុទ្ធពរ​ទាំងបួន​ប្រការ ​គឺ​អាយុ ​វណ្ណៈ ​សុខៈ ​និង​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ​ ​​ ​ ​

សូម​​គោរព​​ជូនពរ​​ពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគម​អ្នកអភិវឌ្ឍន៍​លំនៅ​ឋានកម្ពុជាទាំងអស់៖

http://www.freshnewsasia.com/index.php/en/109-wish/52215-2017-04-11-11-36-35.html