MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទូលព្រះបង្គំ ឧកញ៉ា លី ហួរ សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ​នរោត្ដម ​មុនិនាថ ​សីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា Posted Date : 12-04-2017

នៅក្នុង​ឱកាស ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី  ​ប្រពៃណី​ជាតិខ្មែរ ​ឆ្នាំរកា ​នព្វស័ក ​ព.ស ​២៥៦១ ​គ.ស ​២០១៧នេះ ទូលព្រះបង្គំជាខ្ញុំ ​ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​ទាំងអស់ ​សូម​ព្រះ​​បរម​រា​​ជា​នុញ្ញា​ត​សម្ដែង​នូវ​អំណរ​សាទរ​ឥតឧបមា ​ចូលរួម​ថ្វាយព្រះ​សព្ទសាធុការ​ពរជ័យ ​បវរ​សួស្ដី ​សិរី​វឌ្ឍនា ​វិបុលសុខ ​មហាប្រសើរ​ថ្វាយ​ជូន សម្ដេចព្រះ​មហាក្សត្រី ​នរោត្ដម ​មុនិនាថ ​សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​ទ្រង់​មាន​ព្រះ​កាយពល​មាំមួន ​ព្រះ​បញ្ញាញាណ​​វាងវៃ ​ព្រះរាជ​សុខភាព ​ល្អ​បរិបូរណ៍ ​ព្រះជន្មាយុ​យឺនយូរ ​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​ដល់​ប្រជារាស្ត្រ ​ទូទាំង​ប្រទេស ​ជានិច្ច​និរន្ត​ន៍​តរៀងទៅ​។​ ​ ​

ឆ្លៀតឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ ​ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់​សូម​បួងសួង​ដល់​គុណព្រះ​រតនត្រ័យ ​វត្ថុ​ស័ក្ដិសិទ្ធិ ​ទាំងអស់​ក្នុង​លោក ​និង​ទេវតា​​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ​ឆ្នាំរកា ​នព្វស័ក ​ព.ស ​២៥៦១ ​ព្រះនាម ​កិ​មិ​រា​ទេវី ​សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ​សម្ដេចព្រះ​មហាក្សត្រី ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ទាំងបួន​ប្រការ​គឺ ​អាយុ ​វណ្ណៈ ​សុខៈ ​ពលៈ ​ជាភិយ្យោភាព​តរៀងទៅ​។​ ​

​សូម​ព្រះ​បរម​រាជានុញ្ញាត​ទូល​ថ្វាយ​ពី ​ទូលព្រះបង្គំជាខ្ញុំ ​ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់៖

http://www.freshnewsasia.com/index.php/en/109-wish/52213-2017-04-11-11-23-58.html