MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជា បើកសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ Posted Date : 28-02-2018

(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ស​ន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអាជ្ញាធរដែនដី រួមទាំងតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញអំពីភាពរីកចម្រើនរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការអនុវត្តការងារនៅឆ្នាំកន្លងមកផងដែរ។ ជាមួយគ្នានេះ លោកបានលើកឡើងទៀតថា ដើម្បីធ្វើឲ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានភាពរីកចម្រើន និងមានចេរភាព សមាគមបានកំណត់ទិសដៅផែនការអនុវត្តសម្រាប់ឆ្នាំ២០១៨ ដូចទៅ៖
១៖ ពង្រីកកិត្តិនាម និងកិត្យានុភាពរបស់សមាគមឱ្យកាន់តែល្បីសុសសាយ ដល់អ្នកវិនិយោគវិស័យ សំណង់ នៅក្នុងស្រុក និងលើឆាកអន្ដរជាតិផងដែរ។

២៖ ទាក់ទាញក្រុមហ៊ុនវិនិយោគសំណង់លំនៅឋានថ្មីៗ ដែលមានសក្ដានុពលខ្លាំងចូលជាសមាជិកសមាគមឲ្យបានជាអតិបរិមា ជាពិសេសជម្រុញឱ្យអ្នកវិនិយោគបរទេសឱ្យមកប្រទេសកម្ពុជាកាន់តែច្រើន។

៣៖ បង្កើតវេទិកាធុរកិច្ចក្នុងស្រុកសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័នដែលពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាដើម។

៤៖ បង្កើតក្រុមការងាររវាងវិស័យឯកជន និងរដ្ឋ ក្នុងការទទួលខុសត្រូវដោះស្រាយរាល់បញ្ហានានារបស់សមាជិក-សមាជិកា ដូចជា៖ ក្រុមការងារទទួលបន្ទុកផ្នែកសំណង ផ្នែកពន្ធដារ ផ្នែកអគ្គិសន្នី និងក្រុមការងារទទួលបន្ទុកលើផ្នែករដ្ឋាករទឹក ។ល។

៥៖ រៀបចំដំណើរទស្សនកិច្ចជូនសមាជិក-សមាជិកា ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងសំណង់ថ្មីៗ នៅក្នុងស្រុក និងក្រៅស្រុក។

៦៖ ផែនការពង្រឹកផ្ទៃក្នុងរបស់សមាគមឱ្យកាន់តែរឹងមាំ តាមរយៈការរៀបចំសន្និបាតវិសាមញ្ញជួបជុំសមាជិក-សមាជិកាទាំងអស់ ។

លោកបានបន្តទៀតថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ មិនថានៅទីក្រុងភ្នំពេញ សូម្បីតែ នៅតាមបណ្តាខេត្តនានា គឺជាវាលស្រែ ឬដីដែលបោះបង់មិនសូវមានតម្លៃ ត្រូវបានប្រែក្លាយជាដីមានតម្លៃហើយពោរពេញដោយសំណង់ អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ដែលមានលក្ខណៈទំនើបៗ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹក និងមានប្រព័ន្ធអគ្គិសនី រួមចំណែកលើកកំពស់ជីវភាពប្រជាជនរស់នៅសមរម្យ ផ្តល់ឲ្យនិស្សិតមានការងារធ្វើ រួមចំណែក ក្នុងការជួយចំណូលរដ្ឋាភិបាល តាមរយៈការបង់ពន្ធលើវិស័យអភិវឌ្ឍន៍លំនៅឋាន ហើយការបង់ពន្ធលើវិស័យនេះស្ថិតនៅ ចំណាត់ថ្នាក់ខ្ពស់ បន្ទាប់ពីវិស័យឧស្សាហកម្ម និងវិស័យពាណិជ្ជកម្មផ្សេងទៀត ជួយរុញកំណើនសេដ្ឋកិច្ចជាតិ និងបានលើកកំពស់កិត្តិយសមុខមាត់កិត្យានុភាពជាតិកម្ពុជា ចំពោះអន្តរជាតិផងដែរ ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលស្គាល់ថា កម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យគួរជាទីមោទនៈភាពបំផុត៕

 

 

 

 

 

 

 

 

 

 

 

 

 

Posted Date : 28-02-2018