នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាមួយសមាជិក-សមាជិកាសមាគម “ស្តីពីការពិភាក្សាលើបញ្ហាការដាក់ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ២%” ពាក់ព័ន្ធលើការអនុវត្តលើលិខិតលេខ ៩៦៥សហវ.ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ប្រកាសស្តីការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកដំដោះស្រាយល្អមួយរួមគ្នារវាងសមាគម និងក្រសួង ក្នុងការលើកទឹកចិត្ត និងបង្កអោយអ្នកវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានការអភិវឌ្ឍន៍បានរីកចម្រើនឆាប់រហ័យ។