MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទីផ្សារអចលនទ្រព្យ នៅទីក្រុងភ្នំពេញ មានការកើនឡើងយ៉ាងគំហុក Posted Date : 26-05-2016
ទីផ្សារអចលនទ្រព្យ នៅទីក្រុងភ្នំពេញ មានការកើនឡើងយ៉ាងគំហុកនៃសកម្មភាពអភិវឌ្ឍលើគម្រោងអចលនទ្រព្យ បើគិតត្រឹមត្រីមាសទី ១ ក្នុងឆ្នាំនេះ ដែលមានការបណ្តាក់ទុនសរុប ១,៦៥ ពាន់លានដុល្លារអាមេរិក ទៅក្នុងក្នុងវិស័យសំណង់ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងរយៈពេលដូចគ្នា គឺមានចំនួន ៤៤៨ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
 
ចំនួននៃសំណង់ខុនដូ ដែលបានប្រកាសដាក់លក់នៅក្នុងត្រីមាសទី ៣ នេះ ក៏បានកើនដល់ ៦១,៦០ ភាគរយ នេះសបញ្ជាក់ថា ម្ចាស់គម្រោងអចលនទ្រព្យទាំងនោះ មានចំណាប់អារម្មណ៍ខ្លាំង ទៅលើការអភិវឌ្ឍនៅក្នុងវិស័យនេះ។
 
តម្លៃដីនៅទីក្រុងភ្នំពេញ ត្រូវបានគេរំពឹងថា នៅនឹងថ្កល់នៅចុងឆ្នាំនេះ ដោយវាមានអត្រាកំណើន ៤,៨០ ភាគរយ គិតត្រឹមត្រីមាសមុន។ រីឯ តម្លៃដីនៅសង្កាត់ជ្រោយចង្វា និងខណ្ឌ៧មករាវិញ បានកើនដល់ ៨,៨០ ភាគរយ និង ៨,៣០ ភាគរយនៅត្រីមាសកន្លងមក។
 
សំណង់អគារការិយាល័យវិញចំនួនក្រុមហ៊ុនអភិវឌ្ឍន៍លើសំណង់ទាំងនោះនៅមានកម្រិត បើគិតត្រឹមត្រីមាសទី១នេះ ដែលមានអគារការិយាល័យចំនួន ៣ សាងសង់លើផ្ទៃដីសរុប ១៧,២៦០ ម៉ែត្រការ៉េ នៅលើផ្ទៃដីជួលមួយកន្លែងនៅទីក្រុងភ្នំពេញ។ ការកាន់កាប់ដីធ្លីសម្រាប់គម្រោងសាងសង់អគារការិយាល័យបែបនេះ បានធ្លាក់ចុះគួរកត់សម្គាល់។
 
ក្នុងវិស័យជួញដូរវិញ ផ្សារទំនើបលក់ឥវ៉ាន់បែបអន្តរជាតិ និងហាងលក់ដូរមួយចំនួនដែលបានសង់ឡើងក្នុងតំបន់ដែលមានគេហដ្ឋានរបស់ប្រជាជន និងមានការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ គឺនឹងធ្វើឲ្យការផ្គត់ផ្គង់សេវាកម្ម និងសកម្មភាពជួញដូរកើនឡើងនៅចុងឆ្នាំ២០១៨ ។
Posted Date : 26-05-2016