MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ​ ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល Posted Date : 02-01-2019

នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៩ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមទូលថ្វាយសម្តេចព្រះវររាជមាតា នូវព្រះមហាសព្ទសាធុការពរ បវរសួស្តី មហាសិរីមង្គលវិបុលសុខ និងសូមបួងសួងដល់គុណព្រះរតនត្រៃ ទសបារមី បារមីទេវតារក្សាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បារមីព្រះមហាក្សត្រីយានី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា សម្តេចព្រះវររាជមាតានៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវររាជមាតា មានព្រះសុខុមាលភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ  ចៅទួត ជានិច្ចនិរត្តន៍តរៀងទៅ ជាពិសេស សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

សូមសម្តេចព្រះវររាជាមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕