ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា សេចក្តីសោមនស្សរីករាយ សូមគោរពជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំដឹកនាំប្រទេស និងប្រជាជនឲ្យរួចផុតពីទុក្ខវេទនា កសាងប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន កម្ពុជាបានអភិវឌ្ឍក្លាយជាប្រទេសមានសន្តិភាព សុខដុមរមនា ជីវភាពធូរធារសម្បូរសប្បាយ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចនូវមហាជោគជ័យជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍជឿនលឿន បោះជំហ៊ានទៅមុខប្រកបដោយសក្តានុពល និងទទួលបាននូវកិត្យានុភាពដ៏សក្តិសមឈរលើឆាកជាតិ និងអន្តរជាតិទទួលស្គាល់។
ក្នុងឱកាសដ៏សោមនស្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមជគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
