ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានស្ថាប័នឯករាជ្យ AMRO ចាប់អារម្មណ៍ និងបានជួបពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តោតសំខាន់លើការវិនិយោគលើវិស័យសំណងនៅកម្ពុជា។ ជំនួសមុខឱ្យ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រុមអគ្គលេខាធិការដ្ឋានបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមការងារដែលមកពីអង្គការឯករាជ្យ AMRO (ASEAN+3 Macroeconomic Research Office)។
លោក Seung Hyun (Luke) Hong ជា Group Head & Lead Specialist នៃ AMRO បានរៀបរាប់អំពី AMRO ថាវាជាស្ថាប័នឯករាជ្យមួយដែលមានទីតាំងការិយាល័យនៅប្រទេសសឹង្ហបុរី បង្កើតឡើងក្នុងឆ្នាំ២០១១ បានដើរតួយ៉ាងសំខាន់ក្នុងការវាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ាន (Asian + 3) និងបូក៣ប្រទេសទៀត គឺ ១)ប្រទេសចិន ២)ប្រទេសកូរ៉េ ៣)ប្រទេសជប៉ុន។