MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក​ឧកញ៉ា លី ហួរ ដឹកនាំ​សមាជិក​-​សមាជិកា​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​សន្និបាត និង​ពិព័រណ៍ នៅ​សឹង្ហ​បុរី​ Posted Date : 19-09-2019

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ដឹកនាំ​សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​សន្និបាត និង​ពិព័រណ៍ International Build Environment Week ( IBEW ) នៅ​សណ្ឋាគារ Marina Bay Sands នៅ​ប្រទេស​សិង្ហ​បុរី​។ ពិព័រណ៍​លំនៅឋាន​អន្តរជាតិ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា គឺជា​ដៃគូ​សហការ គាំទ្រ​ក្នុង​ពិធី​សន្និបាត និង​ពិ​ព​ព័រ​ណ៍ International Build Environment Week ( IBEW ) ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Reed Exhibitions នៅ​សណ្ឋាគារ Marina Bay Sands នៅ​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​។ នេះ​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​បំផុត​របស់​ប្រទេស​សឹង្ហ​បុរី ដែល​គ្របដណ្តប់​លើ​ការអភិវឌ្ឍ និង​បរិបទ​រស់នៅ ដែល​ផ្សារភ្ជាប់​ជាមួយនឹង​បរិស្ថាន ដែលមាន​ដូចជា ពិព័រណ៍​សម្ភារៈ​សំណង់ ពិព័រណ៍​ស្ថាបត្យកម្ម ពិព័រណ៍​សម្ភារៈ​អគ្គិសនី និង​ពិព័រណ៍​សម្ភារៈ​បច្ចេកវិទ្យា​។​

​ព​ប្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នេះ មាន​អ្នកជំនាញ​វិស័យ​សំណង់​ប្រមាណ​ជាង ១៣៥០០ នាក់ មកពី​ទូទាំងប្រទេស​នៅ​អាស៊ី ក្នុង​គោលបំណង សម្របសម្រួល​ដល់​ការសិក្សា ការទំនាក់ទំនង និង​ការសហការ​ជាមួយ​អ្នកជំនាញ​ក្នុងស្រុក និង​ក្រៅប្រទេស​៕​