MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អគារ​ធំ​ខ្ពស់​ថ្មី​នឹង​ផុស​ឡើង​នៅ​កណ្តាល​តំបន់​ទួលគោក Posted Date : 15-09-2016

ដោយ​គ្រោង​នឹង​ចាប់​ផ្តើម​ការ​ដ្ឋាន​សាងសង់​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ អគារ​ដ៏​ធំ​ខ្ពស់​ថ្មី​មួយ​នឹង​ប្រតិ​ស្ឋាន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក វា​ក៏​នឹង​ក្លាយ​ជា​អគារ​ដែល​លេច​ធ្លោ​មួយ​ក្នុង​តំបន់​នេះ។

ដោយ​សារ​អ្នក​អភិវឌ្ឍ​គម្រោង​នេះ​មាន​ដើម​កំណើត​មក​ពី​តៃវ៉ាន់ ក្រុមហ៊ុន​សំណង់ Top Team International Development Co., Ltd. នឹង​រៀបចំ​សាងសង់​ជា​អគារ​ចម្រុះ​កម្ពស់​៣៤​ជាន់ និង​មាន​បន្ថែម​ជាន់​ក្រោម​ដី​ចំនួន​៣​ជាន់​ទៀត ដើម្បី​ផ្តល់​ជា​ចំណត​យាន​យន្ត និង​ភាព​ងាយ​ស្រួល​ដល់​អ្នក​ស្នាក់​នៅ​ទីនេះ​។

គម្រោង​សាងសង់​សំណង់​ដ៏​ធំ​ស្កឹមស្កៃ​នេះ​នឹង​តម្រូវ​ទៅ​តាម​ស្តង់ដា​ខ្ពស់​រួម​ទាំង​កត្តា​បរិយាកាស​នៅ​តំបន់​នេះ អគារ Top King មិន​ធ្វើ​ឲ្យ​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​អាប់ឱន​នោះ​ឡើយ​។ គម្រោង​នេះ​មាន​តាំងពី​យូនីត​លំដាប់​កណ្តាល រហូត​ដល់​លំដាប់​កំពូល​ព្រី​មៀម បន្ទប់​ការិយាល័យ​សម្រាប់​ជួល និង​នៅ​ជាន់​ទី​១៤ ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ការ​សម្រាក​លំហែ​ទៀត​ផង​។

អគារ​ចម្រុះ​នេះ​នឹង​មាន​បើក​បម្រើ​អាហារ​ប៊ូហ្វេ​បែប​ចិន និង​អាមេរិក ដោយ​មាន​កន្លែង​អង្គុយ​ញ៉ាំ​អាហារ​ដាច់​ដោយ​ឡែក បន្ទប់​ប្រើប្រាស់​សម្រាប់​រៀបចំ​ជា​កម្មវិធី​ផ្សេងៗ​ចំនួន ៣​បន្ទប់​ធំៗ ក៏​ដូចជា​ការ​បំពាក់​គ្រឿង​បរិក្ខារ សម្ភារៈ​ចម្រុះ និង​ទំនើប​ទាន់​សម័យ​ផង​ដែរ​។

បន្ទប់ និង​គ្រឿង​បរិក្ខារ​ចម្រុះ​ទាំង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ចាប់​តាំងពី​ជាន់​ទី​២ ដល់​ជាន់​ទី​១៣ សម្រាប់​ជា​បន្ទប់​ការិយាល័យ​ជួល​។ ចំណែក​ឯ​នៅ​ជាន់​ទី​១៥ ដល់​ជាន់​ទី​៣៣ គឺជា​យូនីត​ចម្រុះ​សម្រាប់​ការ​ស្នាក់​នៅ។

ក្នុង​នោះ​នៅ​លើ​ជាន់​នីមួយៗ​មាន​២១​យូនីត ដែល​សរុប​ទាំង​អស់​មាន​ប្រមាណ​៣៩៩​យូនីត ហើយ​ក៏​មាន​ផ្តល់​ជា​ជម្រើស​យូនីត​ ដែល​មាន​បន្ទប់​គេង​១ និង​បន្ទប់​គេង​២ ផង​ដែរ​។ នៅ​យូនីត មាន​បន្ទប់​គេង​មួយ​មាន​ទំហំ​៦០, ៩០​ម៉ែត្រ​ការ៉េ និង​មាន​យ៉​សំយ៉ាប​សម្រាប់​លំហែ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ធានា​ថា អ្នក​ស្នាក់​នៅ​អាច​មើល​ឃើញ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ពី​យូនីត​ទាំង​ឡាយ​នៅ​លើ​ អគារ​នេះ​។

នៅ​តំបន់​នោះ​ពុំ​ទាន់​មាន​ខុន​ដូ​ខ្ពស់ៗ ឬ​អគារ​ចម្រុះ​ណា​មួយ ដែល​បាន​សាងសង់​រួច​រាល់ ហើយ​មាន​អាង​ហែល​ទឹក​ធំ ឬ​បារ៍ នៅ​លើ​ដំបូល​នោះ​ទេ​។

ដោយ​ឡែក Top King ធានា​ផ្តល់​ជូន​នូវ​អាង​ហែល​ទឹក​ដ៏​ធំ និង​ខ្ពស់​ជាង​គេ​នៅ​លើ ជាន់​ទី​៣៤ រួម​ទាំង​បារ៍​កម្សាន្ត ដែល​អ្នក​ស្នាក់​នៅ​ទីនោះ​អាច​ឡើង​ទៅ​កម្សាន្ត​សប្បាយ និង​លំហែ​អារម្មណ៍​ពេល​នឿយ​ហត់​ពី​ការងារ ជាមួយ​នឹង​ស្រា​ក្រឡុក​ពី​បារ៍​នៅ​លើ​ដំបូល​ដ៏​ខ្ពស់​នេះ​តែ​ម្តង​។

សម្រាប់​ជាន់​ទី​១ និង​ទី​២ អ្នក​ស្នាក់​នៅ​អាច​ចុះ​មក​ទិញ​អីវ៉ាន់ និង​សម្ភារៈ​ផ្សេងៗ បាន​គ្រប់​មុខ​ទៀត​ផង ព្រោះ​ទីនោះ​ជា​ហាង​លក់​ទំនិញ​ច្រើន​មុខ​។

ជាមួយ​នឹង​បញ្ហា​រញ្ជួយ​ដី ដែល​ទើប​តែ​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា រំជើប​រំជួល​នោះ ក្រុមហ៊ុន Top King បាន​ធ្វើ​ការ​វាស់​វែង និង​សិក្សា​យ៉ាង​ច្បាស់​លាស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អគារ​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​នេះ អាច​ផ្តល់​នូវ​សុវត្ថិភាព និង​ការ​ធានា​ទំនុក​ចិត្ត​បាន​ខ្ពស់​បំផុត​។

គ្រោង​គ្រឹះ​របស់​អគារ​នេះ​នឹង​មាន​ជម្រៅ​ជាង​៣០​ម៉ែត្រ រួម​ជាមួយ​នឹង​កង​ដែក​ព័ទ្ធ​ជុំវិញ​ដាក់​បន្ថែម​លើ​សរសរ​គ្រឹះ​នីមួយៗ រហូត​ដល់​ជញ្ជាំង​អគារ​គ្រប់​ជ្រុង ដើម្បី​ការពារ​ពី​ការ​បាក់​បែក​ធំៗ​ក្នុង​ករណី​អាច​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ជា​ដើម។

អ្នក​ស្នាក់​នៅ​អគារ Top King ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​កង្វះ​ខាត​នៃ​តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ ពី​ព្រោះ​ទីតាំង​នៃ​អគារ​នេះ​គឺ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ធនាគារ​អន្តរជាតិ សាលារៀន សាកល​វិទ្យាល័យ គ្លីនិក​សុខភាព និង​ផ្សារ​លក់​ទំនិញ T.K Avenue នៅ​ទល់​មុខ​អគារ Top King តែ​ម្តង​។

ទីតាំង​របស់​អគារ​នេះ​ផ្តល់​នូវ​អំណោយ​ផល​ខ្លាំង​បំផុត​។ បើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្សេងៗ​ទៀត​នោះ សូម​កុំ​បារម្ភ ព្រោះ​នៅ​ផ្លូវ​២៨៩ ក្បែរ​ នេះ គឺ​សុទ្ធ​តែ​ជាទី​អគ្គ​បញ្ជាការ​ដ្ឋាន​ប៉ូលិស និង​អាវុធ​ហត្ថ​តែ​ម្តង​។

ដោយ​គ្រោង​នឹង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ អគារ Top King ស្ថិត​នៅ​ខណ្ឌ​ទួល​គោក​នេះ ធានា​ផ្តល់​ជូន​នូវ​ការ​រស់​នៅ​លំដាប់​ខ្ពស់ ដែល​មាន​ទាំង​កន្លែង​សម្រាក​លំហែ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ភាព​សម្បូរ​បែប​តែ​ម្តង​នៅ​ក្នុង​អគារ​នេះ​៕

 

http://www.postkhmer.com/