MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទូលព្រះបង្គំ លី ហួរ សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ទូលបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ កូន ចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមទូលថ្វាយ សម្តេចព្រះវររាជមាតា នូវព្រះមហាស័ព្ទសាធុការពរ បវរសួស្តី មហាសិរីមង្គលវិបុលសុខ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី បារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ មហាក្សត្រីយានី និងវត្ថុស័ក្កសិទ្ធិទាំងឡាយក្នុងលោក សូមព្រះមេតា្តប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា សម្តេចព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវររាជមាតាមានព្រះសុខុមាលភាពបរិបូរណ៍ ព្រះកាយពលមាំមួនព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា របស់ប្រជារាស្រ្តខ្មែរ ជាកូន ជាចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ពិសេសសូមទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។