MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសដ៏សប្បាយរីករាយ សិរីមង្គល វិបុលសុខមហាប្រសើរ ឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមអនុញ្ញាតសម្តែងនូវសេចក្តីអំណរ គោរពជូនពរមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា កាន់តែរីកចម្រើនជំរុញប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរព និងថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលបានខិតខំព្យាយាមដឹកនាំស្ថាប័នព្រឹទ្ធសភាយ៉ាងខ្លាំងក្លា ដែលជាបុព្វហេតុក៏សាងប្រទេសជាតិ ក៏ដូចជាប្រជាជនឲ្យមានការរីកចម្រើនសម្បូរសប្បាយ ចាកផុតពីទុក្ខវេទនា និងជាការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីកាត់បន្ថយភាពក្រីក្រ។ ក្នុងឋានៈ សម្តេច ជាប្រធានព្រឹទ្ធសភា ដែលបានបូជាកម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិមិនខ្លាចនឿយហត់ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយនូវទឹកចិត្តស្នេហាជាតិដ៏មោះមុតរបស់ សម្តេច ដែលញ៉ាំងឲ្យយើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តជាប់ជានិច្ច លើការដឹកនាំរបស់ សម្តេច ក្នុងការគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាឲ្យភ្លឺថ្លាត្រចះត្រចង់។