MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមសម្តែងនូវសេចក្តីអំណរសាទរ សោមនស្សរីករាយ គោរពជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគព្យាធិ ដើម្បីបន្តដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្ពោះទៅរកភាពអភិវឌ្ឍន៍ សម្បូរសប្បាយប្រកបដោយចីរភាព។

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ក្នុងការដឹកនាំក្រសួង និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតិរីកចម្រើន។

ក្នុងឱកាសនក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។