MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចុះ​កិច្ចព្រមព្រៀង ​សង់​សណ្ឋាគារផ្កាយប្រាំ «Hyatt Regency» នៅកម្ពុជា Posted Date : 23-09-2016

(ភ្នំពេញ)៖នៅទីក្រុង ហុងកុង ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ហាយ៉ាត់ ហូតែល និងរីសត (Hyatt Hotels & Resorts) ដើម្បីគ្រប់គ្រងសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី (Hyatt Regency hotel) នៅកណ្តាលទីក្រុងភ្នំពេញ។

នេះគឺជាសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ដំបូងបំផុតនៅកម្ពុជា នឹងត្រូវបានសាងសង់ឡើង នៅក្បែរសារមន្ទីរជាតិ និងព្រះបរមរាជវាំង ដែលជាបេះដូង​នៃរាជធានីភ្នំពេញ។ ពិសេសសង្កាត់នេះសម្បូរ ទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ សាលសិល្បៈ ដែលជាទីតាំងដ៏ល្អសម្រាប់ទេសចរជាតិ និងអន្តរជាតិ។

សណ្ឋាគារ ហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ មានកន្លែងពិសាភេសជ្ជៈ និងភោជនីយដ្ឋាន នៅលើដំបូល ដែលមានជំនាញក្នុងការចម្អិនអាហារខ្មែរពិតៗ រង់ចាំទទួលភ្ញៀវ​ទេសចរ និងពាណិជ្ជករ។ ពីលើដំបូលនេះ ភ្ញៀវទាំងអស់អាចទស្សនា​ទេសភាពដ៏ស្រស់ត្រកាល នៃព្រះបរមរាជវាំង និងទន្លេចតុមុខ ដែលនៅជិតសណ្ឋាគារ​។

ក្រៅពីនេះ សណ្ឋាគារ មានសេវាកម្ម និងផ្តល់ទីតាំង សម្រាប់រៀបចំកម្មវិធីធំៗផ្សេងៗ ដោយរួមមានសាលទទួលភ្ញៀវទំហំ៦០០ម៉ែត្រការ៉េ ហាងកាហ្វេ និងកន្លែងអង្គុយពិសា ភេសជ្ជៈ និងស្តាប់ភ្លេងលំដាប់អន្តរជាតិ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ និងអាងហែលទឹកនៅលើដំបូល ផងដែរ៕

 

http://m.freshnewsasia.com