នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងពិធីវេទិកាធុរកិច្ចកម្ពុជា-ចិន ក្នុងប្រធានបទ កម្ពុជា: ព្រះរាណាចក្រកម្ពុជានៃកាលានុវត្តភាព “ខ្សែក្រវាត់មួយផ្លូវមួយ” ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្រារព្ធឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកឧកញ៉ា លី ហួរ បានលើកឡើងពីការអភិវឌ្ឍ និងតម្រូវការក្នុងពេលអនាគត លើវិស័យសំណង់ និងអចលនទ្រព្យរបស់ប្រទេសកម្ពុជា។