MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST NEWS
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមធិបតីភាពរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានផ្តល់កិត្តិយសជាធិបតីក្នុង ពិធីប្រគល់-ទទួលស្បៀង ឧបត្ថម្ភជូនវីរៈកងទ័ពការពារព្រំដែន ...   Posted Date: 07-10-2025
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា បាន ...   Posted Date: 31-07-2025
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគម ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ ...   Posted Date: 05-02-2025
Posted Date : 18-10-2024
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសិក្ខាសាលាស្ដីពី "បដិវត្តកម្មបញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា”នៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។  មតិស្វាគមន៍ដល់អង្គសិក្ខាសាលាដោយ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 
លោកសាស្ត្រាចារ្យ Brian WONG បានធ្វើបទបង្ហាញស្ដីពី " ភូមិសាស្ត្រនយោបាយ និងបទបញ្ញត្តិ ស្ដីពីបញ្ញាសិប្បនិមិត្ត (The Geopolitics and Regulation of Articial Intelligence) 
លោកសាស្ត្រាចារ្យ Boris BABIC បានធ្វើបទបង្ហាញស្ដីពី " បដិវត្តកម្មបញ្ញាសិប្បនិមិត្តជាកាតាលីករ នៃនវានុវត្តន៍ និងបណ្ដាប្រទេសជឿនលឿន ( AI as catalytic for innovation: lessons from Hong Kong and first world nations)
លោកគ្រូ សុឹម តារា ជាសហគ្រិន និងគ្រូបង្វឹក AI បានធ្វើបទបង្ហាញស្ដីពី " Mastering prompts for Urban Development with The I-Craft Mthod " លោកគ្រូស្ថាបត្យករអាស៊ាន ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន ស្ថាបត្យកម្ម Re-Edge បានធ្វើបទបង្ហាញស្ដីពី " និរន្តរភាពនៃ ស្ថាបត្យកម្មជាមួយទីក្រុង នៅក្នុងធម្មជាតិ " ។ ជាជាចុងក្រោយ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់អង្គសិក្ខាកាមដែលបានចូលរួមសិក្ខាសាលានេះ និងប្រកាសបិទកម្មវិធី ។
Posted Date : 18-10-2024
Posted Date : 18-10-2024
Posted Date : 18-10-2024
Posted Date : 18-10-2024
Posted Date : 18-10-2024
Posted Date : 18-10-2024
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel