MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST NEWS
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមធិបតីភាពរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានផ្តល់កិត្តិយសជាធិបតីក្នុង ពិធីប្រគល់-ទទួលស្បៀង ឧបត្ថម្ភជូនវីរៈកងទ័ពការពារព្រំដែន ...   Posted Date: 07-10-2025
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា បាន ...   Posted Date: 31-07-2025
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគម ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ ...   Posted Date: 05-02-2025
Posted Date : 23-01-2025

នៅរសៀលថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទី នៅក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្តីពី “ការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់” ដែលដឹកនាំដោយ     ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងគណៈស្ថាបត្យករកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមឯកជនក្នុង   វិស័យសំណង់ និងអចលនទ្រព្យ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ កិច្ចប្រជុំនេះក្នុងគោលបំណងក្នុងការបង្ហាញអំពីភាពប៉ះពាល់ដល់សុខមាលភាព ក្នុងការប្រើប្រាស់ សារធាតុអាបេស្តុស (Asbestos) និងកិច្ចពិភាក្សាអំពីការកំណត់បទបញ្ញត្តិ ច្បាប់ក្នុងការប្រើសប្រាស់សម្ភារៈនានាដែលសារធាតុនេះ។

សារធាតុអាបេស្តូស (Asbestos) ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំណង់អស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែលក្ខណៈពិសេសរបស់វា ភាពធន់នឹងភ្លើង ភាពធន់ក្នុងការប្រើប្រាស់ និងតម្លៃសមរម្យ។ លក្ខណៈទាំងនេះ បានធ្វើឱ្យសារ ធាតុអាបេស្ត្រេស បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ សម្ភារៈ ដំបូល សម្ភារៈអ៊ីសូឡង់ និងជញ្ជាំង។ ទោះជាយ៉ាងណាក៏ដោយ ការ ប្រើប្រាស់សារធាតុអាបស្តូសបានបង្កើនការព្រួយបារម្ភចំពោះសុខភាពយ៉ាងខ្លាំង ដោយសារសារធាតុអាបេស្តូស(ASBESTOS) អាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ មហារីកសួត និងមេសូទីលីអូម៉ា។ គួរបញ្ជាក់ផងដែរថា កម្ពុជាបាននាំចូលសារធាតុអាបេស្តូស (ASBESTOS) និងផលិតផលផ្ទុកសារធាតុអាបេស្តូសប្រមាណ ៣ ២៥៣តោន ឆ្នាំ២០២៣ មានការថយចុះបើធៀបនឹងឆ្នាំ ២០២២ ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និង   យោគយល់គ្នា។

 

Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
Posted Date : 23-01-2025
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel